ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្អាតអីយ៉ាងនេះ! សុគន្ធ និសា គ្រងឈុតត្នោតខ្មែរ ប្រសិទ្ធសិរី

នៅលើផេក ប្រសិទ្ធ សិរី សម្អាងការ បានបង្ហោះកាលពីថ្ងៃទី៩ មេសា ឆ្នាំ២០២០ អមដោយកំណាព្យមួយឃ្លា ដែលបង្ហាញពីដើមត្នោតខ្មែរ។ រូបថតជាច្រើនសន្លឹក របស់តារាចម្រៀង អ្នកនាង សុគន្ធ និសា ត្រូវបានមហាជនសរសើរទាំងសម្រស់ និង ឈុតដែលបានច្នៃឡើង ដោយមានការចែកចាយ គួរឲ្យសរសើរនោះផង ដោយសារតែឈុតនេះ ទាក់ទាញ ហើយជាឈុតដែលកែច្នៃឡើង ដើម្បីបង្ហាញពីគុណតម្លៃ របស់ដើមត្នោត ដែលគេមិនសូវ ចាប់អារម្មណ៍ច្នៃឡើង។

ពិតជាស្រស់ស្អាតខ្លាំងណាស់ នៅពេលតារាចម្រៀងល្បីល្បាញ អ្នកនាង សុគន្ធ និសា គ្រងឈុតដែលមានឈ្មោះថា ឈុតត្នោតខ្មែរ ប្រសិទ្ធសិរី ដែលជាការច្នៃ ដោយសម្អាងការ ប្រសិទ្ធសិរី។ នេះជាឈុតដែលគេកម្រឃើញ ហើយក៏ជាឈុតដែលរំលេចពីគុណតម្លៃរបស់ដើមត្នោតខ្មែរ ដែលរុក្ខជាតិដ៏មានប្រយោជន៍ របស់ដូនតាខ្មែរផងដែរ៕

មតិយោបល់