ព័ត៌មានសិល្បៈ និងកម្សាន្ត

ភឿង សកុណា ៖ យើងផ្ទាល់ចូលរួមក្រឡៃវប្បធម៌ខ្មែរ​ជារឿងគួរ​ឲ្យបារម្ភ

ក្រោយពីក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ​បានផ្អាកការផ្សាយភាពយន្ត រឿង​ ភក្តីស្នេហ៍ទ្វេភព បន្ទាប់ពីមានការរិះគន់ថា កាឡៃ​អក្សរសិល្ប៍ខ្មែរនោះ មានការសាទរ​នឹងចំណាត់ការរបស់ក្រសួងយ៉ាងខ្លាំង​។​
នៅព្រឹកថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចេញនូវ​ទស្សនៈខ្លឹម របស់អ្នកស្រី នៅលើបណ្តាញសង្គមហ្វេសប៊ុក​ឲ្យដឹងថា តើ​​​ស​ង្គ្រា​ម​ពា​ក្យ​សំ​ដី​លើ​កា​រក្រ​ឡៃ​អ​ក្ស​រ​សិ​ល្ប​ជា​តិ​​ ​បា​ន​ជួយ​​អ្វីខ្លះ​ដ​ល់​កា​រ​ថែ​រ​ក្សា​វ​ប្ប​ធ​ម៌​ខ្លួ​ន​។​ ​ការ​ដែ​ល​​ប​រ​ទេ​ស​ច​​ង់​ប​ន្លំ​ ​ឫ​ ​ក្រ​ឡៃ​វ​ប្បធ​​ម៌​ខ្មែរ​ ​មិ​ន​មែ​ន​ជា​រឿ​ង​ចំ​លែ​ក​ទេ​ ​ប៉ុ​​ន្តែកា​​រ​ដែ​ល​ខ្លួ​ន​យើ​ងផ្ទា​ល់​ ​​ចូ​ល​រួ​ម​ចំ​ណែ​ក​ ​ទាំ​ង​ដឹ​ង​ខ្លួ​ន​ក្តី​ ​ទាំ​ង​មិ​ន​ដឹ​ង​ក្តី​ ​ទើ​ប​ជា​ប​ញ្ហា​ដែ​ល​គួ​រឲ្យ​បា​រ​ម្ភ​។​

​សូ​ម​កុំ​ឲ្យ​​ ប្រ​យោ​ជ​ន៍​​តិច​តួ​ច​ ​ឫ​ ​ចំ​ណូ​ល​ចិ​ត្ត​ផ្ទា​ល់​ខ្លួ​ន​​ ​ប្រែ​ក្លាយ​​ស្នា​ដៃ​ដូ​ន​តា​ទៅ​ជាអ្វី​ដែ​ល​ជា​កា​​រភ​ន្ត័​​ច្រ​ឡំ​ស​ម្រា​ប់​កូន​​ចៅ​ជំ​នា​ន់​ក្រោ​យ។​ ​
​កា​រ​ធ្វេ​ស​ប្រ​ហែ​​ស ​ក៏​ជា​ឱ​កា​ស​ ​ឲ្យ​ម​នុ​ស្ស​មួ​​យចំ​នួ​ន​​ តា​ម​រ​យះ​ផ​ល​​ប្រយោ​ជ​ន៍​​ផ្ទា​ល់ខ្លួ​ន​ ​អា​ច​​ធ្វើ​កា​រ​ប្រ​ឌិ​ត​ ​ក្រ​ឡៃ​នូ​វ​ត​ថ​ភា​ព​ ​និ​ង​ ​ស​ច្ច​ភា​ព​ ​គ្រ​ប់​យ៉ា​ង​ ​ទាំ​ង​ ​អ​ក្ស​រ​សិ​ល្ប៍ ​ទាំ​ង​ ​ប្រ​វ​ត្តិ​សា​​ស្ត្រ​។​បើយើ​ង​មិ​​ន​រួ​ម​គ្នា​ទ​ប់​ស្កា​ត់​ ​ពេ​ល​នេះ​ ​តើ​យើ​ង​ត្រូ​វ​ទ​ប់​ស្កាត់​ពេ​ល​ណា​?​
​​តើយើ​ង​​ពិ​តជា​​ចង់​ឲ្យ​ ​ក្មេ​ង​ៗ​ ​នៅ​ ​២​ ​-​ ​៣​​ ជំ​នា​​ន់ក្រោ​យ​ទៀ​ត​​ ​មា​ន​ច​ង្ង​ល់​សួ​រ​ថា ​​តើរឿ​ង​ ​​ទុំទា​វ​ ​​បញ្ច​ប់​ដោ​យ​កា​រ​​ជួ​ប​គ្នា​នៅ​ភ​ព​មួយ​ទៀ​ត​ ​​ឫ ​ក៏​ដោ​យ​ការ​ស្លា​ប់​រ​ប​​ស់​ ទុំ​ ​និ​ង​ ​​ទា​វ​ ​នៅ​ពោ​​ធិ៍ជើ​ង​ខា​​ល?​​​តើ​យើ​ងប្រា​ក​ដ​ជា​មិ​ន​អា​ច​គិ​ត​ឃើ​ញ​អ្វី​ទៀ​ត​ ​​ដែ​ល​លើ​ស​ពី​ប្រ​យោ​ជ​ន៍​ខ្លួ​ន​ក្នុ​ង​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​នេះមែ​ន​ឫ​?​​​​​

មតិយោបល់