ព័ត៌មានជាតិ

ផឹកស្រាអស់ជាង១លីត្រ បបួលគ្នាកាច់ដៃសាកកម្លាំង ចុងក្រោយដេរ១២ថ្នេរ

ភ្នំពេញៈ នាំគ្នាផឹកស្រារអស់ជាង១លីត្រ បបួលគ្នាកាច់ដៃសាកកម្លាំង បែរជាទាស់គ្នា បង្កជាជម្លោះកាប់គ្នាបណ្តាលឲ្យរងរបួសដេរអស់១២ថ្នេរ ជនដៃដល់រត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់បានម្នាក់។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចមុខផ្ទះជួលជនរងគ្រោះ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រាជ ក្រិត អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ស្រុកកំណើត ភូមិរោងស្នោរ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ ចំណែកអ្នកចាប់ឲ្យជនបង្កកាប់នោះឈ្មោះ សាន ចាន់រិទ្ធិ អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ មករកការងារធ្វើ រស់នៅភូមិរោងស្លា ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង។ អ្នកដៃដល់ឈ្មោះ ហ៊ុច អាយុប្រហែល២៣ឆ្នាំ នៅស្រុកជាមួយគ្នា។

សមត្ថកិច្ចបានបន្តឲ្យដឹងថា នៅមុនកើតហេតុ ក្រុមជនរងគ្រោះនិងជនបង្កត្រូវជាមិត្តភក្តិភូមិផងរបងជាមួយគ្នា បានបបួលគ្នា៥ទៅ៦នាក់ដើម្បីជួបជុំគ្នាផឹងស៊ី លុះអ្នកទាំងអស់គ្នាផឹកអស់ស្រាជាង១លីត្រ ស្រាប់តែជនរងគ្រោះនិងជនបង្កបបួលគ្នាសាកកម្លាំងដោយកាច់ដៃគ្នាបង្កឲ្យកើតចេញជាអំពើហិង្សា វាយទៅវាយមក បុរស
ឈ្មោះ ចាន់ រិទ្ធិ ជួយឃាត់ដូចផ្តល់ឱកាសឲ្យជនដៃដល់កាប់មកលើជនរងគ្រោះ ១ប៉័ងតោ បណ្តាលឲ្យរយះក្បាលហូរឈាមជោគខ្លួនដេរអស់១២ថ្នេរ។

ក្រោយពេលបង្កហេតុជនដៃដល់បានព្យាយាមរត់គេចខ្លួនបាត់ នៅសល់តែអ្នកចាប់ឱ្យគេកាប់ត្រូវនគរបាលឃាត់ខ្លួនតែម្ដង៕

មតិយោបល់