ព័ត៌មានកីឡា

តិច​អត់​ដឹង Arsenal ​នៅ​ពេល​មាន​ Mustafi ​គឺ​មិន​ដែល​ចាញ់​ទេ

Shkodran Mustafi ​គឺ​ពិត​ជា​សម​និង​ឈ្មោះ Mr ​មិន​ចាញ់​ពិត​មែន ​ក្រោយ​ពី​វត្តមាន​របស់​គេ​នៅ​ក្លឹប Arsenal ​១៥​ប្រកួត​មក​ហើយ មិន​ដែល​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​បរាជ័យ​ម្ដង​ណា​ឡើយ។

ខ្សែ​ការពារ​រូប​នេះ​គឺ​ក្លឹប Arsenal ​ទិញ​មក​ពី​ក្រុម Valencia ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ហើយ​រូបគេ​អាច​សម្រប​ខ្លួន​ជាមួយ​ក្រុម​នៅ​អង់គ្លេស​បាន​ល្អ​មែនទែន ​ហើយ​ថែម​ទាំង​អាច​ជួយ​ក្រុម​នេះ​ឈរ​នៅ​តំណែង​លេខ​២​ក្នុង​កំពូល​តារាង​បាន​ថែម​ទៀត​ផង។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Arsenal ​កាន់​តែ​សប្បាយ​ចិត្ត​នោះ គឺ​១៥​ប្រកួត​មក​ហើយ​ដែល​មាន​វត្តមាន​របស់​ខ្សែ​ការពារ​រូប​នេះ​ចូល​លេង ​បាន​ជួយ​ឱ្យ​កាំភ្លើង​ធំ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ។

យ៉ាងណាមិញ ​បើ​គិត​ពី​កំណត់ត្រា​នៅ​លីគ​កំពូល​អង់គ្លេស​វិញ ​វា​ហាក់​នៅ​ឆ្ងាយ​បន្តិច​ហើយ ព្រោះ​ថា​កំណត់ត្រា​ចាស់​ដែល​កីឡាករ​ចូល​លេង​ដំបូង​ជួយ​ក្រុម​មិន​ចាញ់​ច្រើន​ប្រកួត​នោះ គឺ​មាន​រហូត​ដល់​ទៅ​៤៧​ប្រកួត​ឯ​ណោះ ​ដោយ​ម្នាក់​នោះ​ឈ្មោះ​ថា Jens Lehmann ​ដោយ​គ្រា​នោះ​រូបគេ​លេង​ឱ្យ Arsenal ​ដូច​គ្នា៕

មតិយោបល់