ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេទ្យជំនាញ និយាយពីសា្ថនភាពមហារីក ភរិយា រិន សាវ៉េត

នៅថ្ងៃ២៦ មករា នេះភរិយារបស់លោករិន សាវ៉េត ដែលមានជំងឺមហារីកសុដនធ្ងន់ធ្ងរ មិនអាចធ្វើការវះកាត់បាន ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោហៅកាត់ថាTYDA និងគ្រូពេទ្យរបស់មន្ទីរពេទ្យរូស្សី ដែលជាអ្នកធានាព្យាបាលមិនគិតកម្រៃ សម្រេចឲ្យចេញពីមន្ទីរពេទ្យហើយ។ ហេតុផលដែលនាំឲ្យមានការអនុញ្ញាតិឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ គឺដោយសារតែសភាពជំងឺភរិយារបស់លោក បើទោះជាមិនអាចធ្វើការវះកាត់ ប៉ុន្តែក៏បានចាក់ថ្នាំគីមីសម្រាប់ដំណាក់កាលទី១ ទប់កុំឲ្យមេរោគរីកបន្តរាលដាល។

លោកគួយ សំណាង នាយកផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅពេទ្យរូស្ស៊ី បានអះអាងថាស្ថានភាពជំងឺរបស់ភរិយាលោករិន សាវ៉េត ពិតជាមានដំណាក់កាលធ្ងន់ធ្ងររហូតមិនអាចធ្វើការវះកាត់។ នោះគឺបណ្ដាលមកពី មេរោគបានចូលស៊ីដល់សួត ដល់ឆ្អឹង និងផ្នែកខ្លះនៅក្នុងរាងកាយ ដែលមិនឲ្យអ្នកជំនាញវះកាត់។ លោកថាក្រុមពេទ្យជំនាញសម្រេចបាញ់ថ្នាំគីមីម្យ៉ាងសម្លាប់ និងរំលាយមេរោគ ដោយបន្ទាប់ពីឆ្លងការលេបថ្នាំជាទៀងទាត់ និងយកមកចាក់ថ្នាំបែបនេះ រហូតបញ្ចប់ដំណាក់កាល ទើបអាចកំណត់ពេលវេលាវះកាត់ ថាបាន ឬមិនបាន។ អ្នកជំងឺលោកថាត្រូវការចាក់ថ្នាំគីមីរយ:ពេល២១ថ្ងៃម្ដងឲ្យគ្រប់៤លើក ទើបអាចដឹងថាតើមេរោគនោះពិតជាបានរួមតូច ឬរលាយតាមការចង់បាន ដែលអាចឲ្យក្រុមគ្រូពេទ្យឈានទៅវះកាត់។ យ៉ាងណាមិញ លោកថាឱកាសវះកាត់របស់អ្នកជំងឺ ដែលបណ្ដោយឲ្យជំងឺមហារីកមានកម្រិតធ្ងន់ធ្ងរ នៅមិនទាន់ដឹងថាក្រោយចាក់ថ្នាំគីមី រហូតបញ្ចប់ដំណាក់កាលនោះ តើអាចនឹងមានលទ្ធផលអាវវះកាត់បាននោះទេ ដោយលោកបញ្ជាក់ថាបើមានលទ្ធផលបែបនោះ គឺត្រូវប្រើពេលស្វែងរកមធ្យោបាយថ្មី ដើម្បីទប់ទល់នឹងមេរោគនោះទៀត។ លោកបានសម្រេចឲ្យភរិយារបស់លោករិន សាវ៉េត ត្រលប់ទៅផ្ទះនៅថ្ងៃទី២៦ មករានេះ បន្ទាប់ពីការចាក់ថ្នាំបានធ្វើឲ្យ ស្ថានភាពជំហានទី១ ធូរស្រាលជាងមុន។ ម្យ៉ាងមកពីការស្នាក់នៅក្នុងពេទ្យ នឹងធ្វើឲ្យអ្នកនាងប្រឈមនឹងប៉ះមេរោគ ហើយអាចឲ្យអ្នកនាងធុញថប់មិនដូចនៅផ្ទះនោះផង ទើបលោកសម្រេចចិត្តឲ្យចេញទៅផ្ទះ តែស្ថិតក្នុងការតាមដាន។ លោកថាលោករិន សាវ៉េត ត្រូវឡើងចុះយកភរិយាមកចាក់ថ្នាំរៀងរាល់២១ថ្ងៃម្ដង និងយកថ្នាំទៅប្រើទៀងទាត់ ដោយបន្ទុកចំណាយលើករណីនោះ គឺក្រុមគ្រូពេទ្យ TYDA និងមន្ទីរពេទ្យរូស្ស៊ីជាអ្នកចាត់ចែង រហូតដល់ដំណាក់កាលចុងក្រោយ។ លោកទទូចឲ្យលោករិន សាវ៉េត ធ្វើឲ្យភរិយាសប្បាយចិត្ត ដោយសារតែភាពជាក់ស្ដែងគឺភរិយារបស់លោក អាចរស់នៅបានយូរក្រោមការតាមដានដោយថ្នាំ និងអ្នកជំនាញ ក៏ត្រូវអាស្រ័យលើការលើកកម្លាំងចិត្តផងដែរ។

លោក រិន សាវ៉េត ថ្លែងការអបចំពោះការជ្រោមជ្រែងរបស់លោកហ៊ុន ម៉ាណែត និងអ្នកនាង ពេជ្រ ច័ន្ទមុន្នី មន្ត្រីជាន់ខ្ពស់ក្រុមគ្រូពេទ្យTYDA ដែនិងអ្នកជំនាញពេទ្យរូស្ស៊ី ដែលអះអាងថានឹងជួយព្យាបាលដល់ជំងឺរបស់ភរិយា លោកដល់ដំណាក់កាលចុងក្រោយ ក្នុងពេលដែលលោកមិមានលុយកាក់ណាមួយ សម្រាប់ចំណាយលើជំងឺនេះ។ លោកថាជីវភាពប្រចាំថ្ងៃគឺបានត្រឹមតែរស់ និងបង់ថ្លៃផ្ទះជួលដោយលំបាក ដូច្នេះបើកុំតែមានការរំលែកបន្ទុកលើការព្យាបាល ប្រហែលជាលោកបាត់បង់ភរិយារបស់ខ្លួន បាត់ទៅហើយ។ លោកក៏ថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគលុកកាក់ និងចុះទៅសួរសុខទុក្ខលោកដល់មន្ទីរពេទ្យផងដែរ ដោយលោកបានចាត់ទុកថានោះជាការលើកទឹកចិត្ត ដែលលោកចងចាំមិនភ្លេច៕

//www.youtube.com/watch?v=dxLYBtXVTu0&feature=youtu.be

មតិយោបល់