ព័ត៌មានសិល្បៈ និងកម្សាន្ត

កាន់តែក្តៅ! ខណៈ សឿ សុធារ៉ា ចោទថាតារាកំប្លែង ខ្ញុង ជំពាក់លុយខ្លួន ពេលនេះ ខ្ញុង កំពុងចាត់វិធានការផ្លូវច្បាប់ ខណៈរឿងពិតយ៉ាងណា មិនទាន់បង្ហាញច្បាស់

(ភ្នំពេញ)៖ រិវាទឆ្លើយឆ្លងសំដីរវាងតារាល្បីតារាសម្ដែង សឿ សុធារ៉ា ដែលចោទប្រកាន់ថា តារាកំប្លែងអ្នកនាង ខ្ញុង និងអតីតតារាកំប្លែង ស្រីអយ មិនព្រមបង់លុយតុងទីនជិត២ម៉ឺនដុល្លារនោះ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ខណៈភាគីដែលរងការចោទប្រកាន់រក្សាភាពស្ងៀមស្ងាត់ ដោយរង់ចាំច្បាប់ជាអ្នកដោះស្រាយ។

ទំនាស់ពាក្យសំដីលើបណ្តាញសង្គម ដែលនាំឲ្យមានការសង្ស័យ មិនទាន់ដឹងការពិតយ៉ាងណានោះ កំពុងតែមានការចាប់អារម្មណ៍មិនតិចនោះទេ ពីអ្នកលេងបណ្តាញសង្គម ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនយល់ថា តារាកំប្លែង ខ្ញុង ពិតជាបានជំពាក់លុយតារាសម្តែង សឿ សុធារ៉ា ពិតមែន។ ជាការឆ្លងតប ពោលគឺនៅថ្ងៃទី០៧ ខែតុលា ឆ្នាឋម២០២១ ម្សិលមិញនេះ តារាកំព្លែង នាងខ្ញុង ស្រាប់តែបង្ហោះសារថ្មីមួយ យ៉ាងដូច្នេះថា «មានបងប្អូនខ្លះមិនទាន់ដឹងរឿងច្បាស់ កុំប្រញាប់វិនិច្ឆ័យទាំងងងឹតងងុល ព្រោះអាចនាំឲ្យអ្នកមានវិប្បដិសារី នៅថ្ងៃក្រោយ ដោយសារតែការគិតអគតិ ដោយសារតែអណ្តាតអស់ឆ្អឹង និងមាត់អត់គម្របរបស់អ្នក»។

គ្រាន់តែខ្ញុង បង្ហោះសារបែបនេះភ្លែត អ្នកនឹង សឿ សុធារ៉ា ក៏បានស៊ែរបន្ត និងបានសរសេសារពីលើថា «សងលុយខ្ញុំមក ទំហំលុយ ថ្ងៃខែជំពាក់ខ្ញុំ»។ មិនរងចាំយូរឡើយ នាងខ្ញុង ក៏តបទៅវិញថា «ចេញមុខមកកុំលាក់ខ្លួនអ៊ីចឹង ធារ៉ា ចេញមកដោស្រាយជាមួយខ្ញុំ បញ្ជាក់ឲ្យច្បាស់អ្នកនាងជំពាក់អ្នកណា»។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាងខាងលើនេះ គេនៅមិនទាន់ដឹងការពិតយ៉ាងណាឡើយ ខណៈបច្ចុប្បន្ននាងខ្ញុង បញ្ជាក់ថា កំពុងឲ្យផ្នែកច្បាប់ធ្វើការ៕

មតិយោបល់