Conrad Murray អតីតគ្រូពេទ្យផ្ទាល់ខ្លួនរបស់តារាចម្រៀងប៉ុប លោក Michael Jackson ចង់ចូលរួមដោះស្រាយ Paris Jackson ដែលនាងនិយាយថាឪពុករបស់នាងស្លាប់ ជារឿងឃាតកម្ម។
Paris Jackson ថ្មីៗនេះ បានបង្ហាញជំនឿជឿជាក់ថា ឪពុករបស់នាង Michael Jackson ដែលបានស្លាប់កាលពីខែមិថុនា ឆ្នាំ២០០៩ គឺស្លាប់ដោយសារតែថ្នាំ Propofol ដែលផ្តល់ឲ្យពីគ្រូពេទ្យ ជាករណីសម្លាប់ ហើយ Conrad ក៏ចង់ចូលរួមរកយុត្តិធម៌ ជូន Michael ។
ទោះបីជាយ៉ាងណាលោក Conrad ត្រូវបានគេកាត់ទោស ពីបទមនុស្សឃាត កាលពីឆ្នាំ២០១១ ដែលជាការអចេតនារបស់លោក ដែលធ្វើឲ្យ Michael Jackson ស្លាប់ ។
ប្រភពព័ត៌មាន មួយបានប្រាប់ដល់ New York Daily News ថា Conrad Murray ចង់ជួប Paris Jackson ថាគាត់នឹងវិលវិញ នឹងប្រាប់នាងថា គាំទ្រដល់ផែនការនាង ដើម្បីរកយុត្តិធម៌ ជូនឪពុករបស់នាង។
ថ្មីៗនេះដែរ Conrad ក៏បានលើកឡើងថា កូនៗ Michael បានទទួលយកគំនិតថ្មី ដោយទទួលបានការបណ្តុះបណ្តាលពីនរណាម្នាក់ ដើម្បីស្អប់រូបលោក ៕
មតិយោបល់