ព័ត៌មានសិល្បៈ និងកម្សាន្ត

ត្រជាក់ភ្នែក! ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ លើកនេះឡើង វេទិកាទេចរណ៍អាស៊ានជះពន្លឺ…

មហាជនប្រាកដជាបានជ្រាបហើយពីព្រឹត្តិការណ៍ពិសេសនៅឯក្រុងព្រះសីហនុ ក្នុងពិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ ឆ្នាំ ២០២២ ធ្វើឡើងនៅក្រុងព្រះសីហនុ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ កន្លងទៅនេះ ។

ក្នុងកម្មវិធីបើកជាផ្លូវការពិព័រណ៍អន្តរជាតិ នៃវេទិកាទេសចរណ៍អាស៊ានលើកទី ៤០ នេះដែរ ក៏មានតារាប្រុសស្រីជាច្រើន បានចូលរួមសម្តែងផ្ទាំងទស្សនីយភាពសិល្ប:យ៉ាងគគ្រឹកគគ្រេងផងដែរ។ជាក់ស្តែង បើក្រឡេកទៅមើលផលិតកម្មរស្មីហង្សមាសឯនោះវិញ ក៏មានតារាចម្រៀងល្បីៗបានចូលរួមសម្តែងជាច្រើននាក់ផងដែរ ដោយមហាជនអ្នកគាំទ្រហាក់ចាប់ក្រសែភ្នែកខ្លាំងទៅលើកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ ដែលបានឡើងបកស្រាយបទចម្រៀងរួមគ្នា។

ក្នុងនោះ មហាជនអ្នកគាំទ្របានចាប់អារម្មណ៍ខ្លាំងទៅលើឈុតសម្លៀកបំពាក់ហូលផាមួងពណ៌ទឹកសមុទ្ររបស់អ្នកនាង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ ដែលបង្ហាញជាឈុតគូយ៉ាងស្រស់ស្អាតលើឆាកតន្ត្រី ព្រមទាំងអមនូវបទចម្រៀងដ៏មានន័យរៀបរាប់ពីទេសចរណ៍របស់កម្ពុជាផងនោះ។ តាមរយ:ការគ្រងឈុតនេះដែរ តារាប្រុសស្រីគូនេះ ក៏ទទួលបានការសរសើរយ៉ាងខ្លាំងពីមហាជន និង អ្នកគាំទ្រផងដែរ៕

មតិយោបល់