ព្រះសីហនុៈ ត្រឹមរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំចិន និងវៀតណាមឆ្នាំ២០១៧នេះ ខេត្តព្រះសីហនុទទួលភ្ញៀវទេចរបានជាង៨ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដោយគិតចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០១៧នេះ មានចំនួនសរុប៖ ៨៣០០០នាក់ ក្នុងនោះ ថ្ងៃទី២៧ ខែមករា ប្រមាណ១៦,០០០នាក់ -ថ្ងៃទី២៨ខែមករា ប្រមាណ២៧,០០០នាក់ -ថ្ងៃទី២៩ ខែមករា ប្រមាណ ៤០,០០០នាក់ មានកំណើន ១២,១៦%បើធៀបនឹងរយៈពេល៣ថ្ងៃកាលពីឆ្នាំ២០១៦។
បើទោះជាមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ កើនឡើងក៏ពិតមែន ក៏បញ្ហាសន្តិសុខនៅតែមាន សុវត្ថិភាពល្អ សម្រាប់ខេត្តមួយនេះ ដោយសារវត្តមានសមត្ថកិច្ច បានដាក់ពង្រាយតាមគោលដៅ ដើម្បីការពាសុវត្ថិភាពជូនភ្ញៀវបានយ៉ាងល្អបំផុត។
ចំនែកទាក់ទងនិងចំនីអាហារកន្លែងស្នាក់នៅវិញ ពុំមានតម្លើងថ្លៃខ្ពស់ ហួសប្រមាណ ដែលធ្វើឲ្យភ្ញៀវរអូររទាំឡើយ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តនៃភាគនីរតីរបស់ប្រទេសកម្ពុជា ហើយក៏ជាកន្លែងដ៏ទាក់ទាញជាងគេដែរ សម្រាប់ភ្ញៀវទេសចរក្នុងចំណោមខេត្តចំនួនបួនដែលជាប់ឆ្នេរសមុទ្រ រួមមាន កោះកុង កំពត កែប ជាដើម៕
មតិយោបល់