ព័ត៌មានអន្តរជាតិ

បាញ់ប្រហារនៅកាណាដា ស្លាប់មនុស្ស ៧ នាក់

កាណាដា: តាមប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មនុស្ស៧នាក់បានស្លាប់ ក្នុងនោះរួមមានខ្មាន់កាំភ្លើងម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកេបិច ប្រទេសកាណាដា ខណ:ដែលអ្នកទាំងនោះ កំពុងអធិស្ឋានពេលល្ងាច។
នេះបើយោងតាមរយ:សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទ៣០ ខែមករា ឆ្នាំ២០១៧។

ប៉ូលិសបាននិយាយថា មនុស្ស ៥ នាក់ បានស្លាប់នៅកន្លែងកើតហេតុ ម្នាក់ទៀតបានស្លាប់ នៅអំទ្បុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងខ្មាន់កាំភ្លើងម្នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ ខណ:ដែលពីរនាក់ទៀត ត្រូវបានប៉ូលិសចាប់ខ្លួន។

តាមសាក្សីម្នាក់ បានប្រាប់ទីភ្នាក់ងារ Reuters ថា ក្រុមខ្មាន់កាំភ្លើង៣នាក់ បានបើកការបាញ់ប្រហារ ទៅលើមនុស្សប្រមាណ ៤០ នាក់ នៅមជ្ឈមណ្ឌលវប្បធម៌អ៊ីស្លាម ក្នុងទីក្រុងកេបិច៕

មតិយោបល់