ព័ត៌មានជាតិ

យប់ថ្ងៃសុក្រ ទី៣ កុម្ភៈ ផ្ដាច់ទឹករយ:​ពេល​៧ម៉ោង នៅឫស្សីកែវ

ភ្នំពេញ:រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹកស្អាតនៅយប់ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ រយ:ពេលជិត៧ម៉ោង ចាប់ម៉ោង៩យប់ដល់ម៉ោង​៤ទៀបភ្លឺថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសកាត់ភ្ជាប់បំពង់មេនាំទឹកថ្មី ទំហំ៤០០មម ឆ្លងកាត់ផ្លូវជាតិលេខ៥ ចាប់ពីចិញ្ចើមផ្លូវខាងកើត ដល់ចិញ្ចើមខាងលិច (ចំណុចអតីតរោងចក្រកន្ទក់) ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាមួយគ្នា រដ្ឋាករទឹក ក៏អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ មេត្តាត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារចុះអនុវត្តការងារនេះផងដែរ៕

មតិយោបល់