កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសរុស្សី គឺមានការរកឃើញត្បូងពេជ្រដ៏កម្រមួយដុំ ដែលមានភាពខុសប្លែកគ្នាពីពេជ្រដទៃទៀត ព្រោះតែវាមានពេជ្រមួយគ្រាប់ទៀតនៅផ្នែកខាងក្នុង។ ត្បូងពេជ្រដ៏កម្រនេះ ត្រូវបានគេជឿជាក់ថា ទំនឹងជាមានអាយុកាលជាង ៨០០លានឆ្នាំមកហើយ។
អ្នកឯកទេសនៃសហគ្រាសពាណិជ្ជកម្មពេជ្រនៃទីក្រុង Yakutsk បានប្រគល់វាទៅឲ្យសហគ្រាសជ្រាវជ្រាវនិងអភិវឌ្ឍភូគព្ភសាស្ត្រ នៃក្រុមហ៊ុន Alrosa ដោយសារតែវាមានភាពស្មុគស្មាញយ៉ាងខ្លាំង ព្រោះផ្នែកខាងក្រៅមានទម្ងន់០.៦២ការ៉ាត់ និងមានវិមាត្រ ០.១៨ x ០.១៩ x ០.១១ អ៊ីញ ហើយផ្នែកក្នុងមួយទៀតមានវិមាត្រ០.០៧ x ០.០៨ x ០.០២ អ៊ីញផងដែរ។
ទន្ទឹមនឹងនេះដែរ អ្នកជំនាញបានណែនាំថា ត្បូងខាងក្នុងកើតឡើងមុន ហើយត្បូងពេជ្រខាងក្រៅ ត្រូវបានបង្កើតឡើងក្នុងដំណាក់កាលបន្តបន្ទាប់ នៃការកកើត។ បន្ថែមពីនេះទៀត ក្រុមអ្នកជំនាញ បានសិក្សាពីត្បូងនេះ ដោយប្រើវិធីសាស្ត្រជាច្រើន រួមមានកាំរស្មីអិច និងមីក្រូទស្សន៍កាំរស្មីអិច។ យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថាពេជ្រដ៏ចម្លែក និងកម្រមួយគ្រាប់នេះ អាចមានតម្លៃប៉ុន្មានទេ៕
សូមទស្សនារូបភាពខាងក្រោម៖
មតិយោបល់