ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រេដ ភីត ព្យាយាមលុបដានស្នេហ៍ចាស់

តាមរយៈសារព័ត៌មាន radaronline បានចេញផ្សាយថា ប្រេដ ភីត បានព្យាយាមលុបដានស្នេហ៍ចាស់ ដែលលោកខិតខំប្រមូលរបស់របរដែលជាប់អនុស្សាវរីយ៍ជាមួយ អេនជីលី ណាជូលី នោះលោកបានប្រមូលរបស់ដែលមាននៅក្នុងផ្ទះ រដ្ឋ Los Angeles សហរដ្ឋអាមេរិក យកទៅបោះចោល ដែលរូបភាពត្រូវបានចាប់បានដោយ កាម៉េរា សុវត្ថភាពតាមផ្លូវ ។

យ៉ាងណាក្ដី ប្រេដ ភីត បានមិនអាចបំភ្លេចនូវវីដេអូ ដែលជាវីដេអូ ឯកសារបានឡើយ ដែលនិយាយពីភាពផ្អែមល្ហែម នឹង មានទំនួលខុសត្រូវជាស្វាមីល្អ ហើយអត្ថន័យនៅក្នុងវីដេអូ មានន័យដូចខាងក្រោមនេះ ៖

អ្នកសម្ភាសន៍៖ កាលពីទើបរៀបការ ភីត ធ្លាប់និយាយថា លោកចង់បានប្រពន្ធ ដែលនឹងធ្វើខ្លួនជាមេផ្ទះ ដែលមានពេលសម្រាប់ប្តី និងកូនៗ។
ជូលី៖ ហេសហេ! គាត់ស្រឡាញ់ខ្ញុំណាស់! រៀងរាល់បីខែគាត់សួរខ្ញុំថា «អូនសម្លាញ់ អូនគួរតែរៀនពីវិធីធ្វើម្ហូបហើយ»
ភីត៖ បាទ! បាទ! ពិតមែន! ប៉ុន្តែគាត់ (ជូលី) មិនមានការងារអ្វីនៅក្នុងចង្ក្រានបាយនោះទេ ៕

ខាងក្រោមនេះជាវីដេអូ ដែលអ្នកទាំងពីរសម្ភាសន៍ដោយភាពផ្អែមល្ហែម នឹងទើបតែរៀបមង្គលការរួចថ្មី

មតិយោបល់