នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៧ សារព័ត៌មាន USA Newday បានចេញផ្សាយថា លោក Johnny Depp កំពូលតារាសម្ដែងឯកប្រុសរបស់ហូលីវូត ដែលឥឡូវមិនគួរឲ្យជឿថា មានបញ្ហារឿងកង្វះថវិការ ហើយលោកអះអាងថា ប្ដឹងក្រុមហ៊ុន និង អ្នកគ្រប់គ្រងដែលធ្វើការមិនបានល្អរហូតដល់លោកខាតបង់ ។
យ៉ាងនេះក្ដី ខាងក្រុមហ៊ុន The Menagement Gruop ត្រូវបានប្ដឹងថា បញ្ហារឿងលុយដែលកើតឡើងចំពោះ Johnny Depp គឺដោយសារតែការចាយវាយលោក ខ្ចះខ្ជាយក្នុងមួយខែដល់ទៅ ២ លានដុល្លារ ។
ក្រុមហ៊ុនបានបំភ្លឺទៀតថា លោក Johnny Depp បានចាយលុយជាង ៧៥ លានដុល្លារ ទៅលើ ការទិញផ្ទះ ១៤ ល្វែង ទិញកាណូត ១៨ លានដុល្លារ ហើយចំណាយទៅលើពិធីរៀបចំបុណ្យសពរបស់មិត្តលោក អស់ជាង ៣ លានដុល្លារទៀត ផងដែរ មិនត្រឹមតែ ប៉ុណ្ណឹងទេ ចំណាយលើបុគ្គលិក ៤០ នាក់ អស់ ៣ សែនដុល្លារ រៀងរាល់ខែ ហើយចំណាយលើយន្ដហោះផ្ទាល់ខ្លួន ២ សែនដុល្លារ រួមទាំងចំណាយលើការទិញស្រាក្រហម ៣ ម៉ីនដុល្លារទៀត ។
ទាំងនេះជាការបកស្រាយរបស់ក្រុមហ៊ុន ដែលគ្រប់គ្រងការចំណាយរបស់ Johnny Depp ដែលបានសរុបត្រួសៗ ក៏ប៉ុន្ដែនៅមានការចាយវាយខ្ជះខ្ជាយជាច្រើនទៀត ដែលលោកចំណាយ ហើយចំពោះពាក្យបណ្ដឹងរបស់លោក នៅមិនទាន់ដំណើរការរឿងក្ដីនៅឡើយ ៕
មតិយោបល់