ព័ត៌មានអន្តរជាតិ

នយោបាយពិភពលោកប្រែប្រួល !!! មហាអំណាចសកលលោកទាំងបី ត្រូវបានចោទថា គំរាមកំហែងពាណិជ្ជកម្មអឺរ៉ុប​

អឺរ៉ុបៈ លោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាព​អឺរ៉ុប​និយាយ​ថា ប្រទេសរុស្ស៊ី ​​ចិន ​​និង​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​អាមេរិកលោក ​ដូណាល់ ​ត្រាំ ​ស្ថិត​ក្នុង​ចំណោម​ការ​គំរាម​កំហែង​ដ៏​ខ្លាំង ​នៅសហភាព​អឺរ៉ុប​។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ការកំណត់​សម្គាល់​របស់​លោក​ បាន​កើត​មាន​ឡើង​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ ​ផ្ញើ​ទៅ​ជូន​ប្រមុខ​មេដឹកនាំ​សហភាព​អឺរ៉ុប​២៧​រូប​មុន​ពេល​សន្និសីទ​កំពូល​នៅ​ថ្ងៃ​សុក្រ​ ​ក្នុង​ទីក្រុង​ម៉ាល់ត៍ខាងមុខ។

លោក Tusk ប្រធាន​សហភាពអឺរ៉ុប​ បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរ​នយោបាយអាមេរិក បានធ្វើឲ្យមានស្ថានភាពលំបាកដល់​សហភាព​អឺរ៉ុប​ ដោយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក​ មានគោល​នយោបាយ​ការបរទេស​ខុសស្រទ្បះពី​គោលនយោបាយ ក្នុងរយៈពេល​៧០​ឆ្នាំ​ចុងក្រោយ​នេះ‍។

លោក Tusk បាន​លាត​ត្រដាង​ការ​ការពារ​ប្រទេស​របស់​សហភាព​អឺរ៉ុប ​ដោយ​លោក​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​តែ​ក្លាហាន រ៉ឹងប៉ឹង​ និង​មាន​ការ​សាមគ្គីភាព​ខាង​នយោបាយ។

បើទោះបីឥទ្បូវនេះ ​ប្រធានា​ធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យ​មាន​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឡើង​វិញក៏ដោយ ប៉ុន្តែ​លោក Tusk បាន​គាំទ្រ​សហភាព​អឺរ៉ុប​ ដើម្បី​ការពារ​ពលរដ្ឋ​ និង​ពាណិជ្ជកម្ម​របស់​ខ្លួន ដោយលើកទ្បើងថា ពាណិជ្ជកម្ម​សេរី​មាន​ន័យ​ថា ​ពាណិជ្ជកម្ម​ត្រឹមត្រូវ៕

លោក Donald Tusk

មតិយោបល់