ព័ត៌មានសិល្បៈ និងកម្សាន្ត

រស់ ម៉ូនីកា៖បេះដូងខ្ញុំ​គ្មានចន្លោះទំនេរទទួលបុរសណាទេ​

ស្របពេលដែលព័ត៌មានសាយភាយថា មានបុរស​ៗជាច្រើននៅឯនាយ​សមុទ្រ ចង់បានបេះដូង តារាចម្រៀង រស់ ​ម៉ូ​នី​កា​ ​ទៅ​ថ្នា​ក់​ថ្ន​ម​នោះ​ សា​មី​ខ្លួ​ន​​​បា​ន​ចេ​ញ​ភ្លា​ម​​​ៗ​ ​ប្រ​តិក​ម្ម​​នូ​​វ​​​ដំ​ណឹ​ង​ដ៏​រ​សើ​ប​មួ​យ​​នេះ​​។​​​

ឆ្លើយឆ្លង​ជាមួយនឹង Post Komsan ក៏ដូចជា Post News Media ឆ្លងទ្វីបពីកាណាដា តាមរយៈទូរស័ព្ទ តារាចម្រៀង​យ៉េៗ រស់ ម៉ូនីកា បានធ្វើការបដិសេធ នូវព័ត៌មានថា នាងមានចំណងស្នេហ៍នៅឯនាយ សមុទ្រ ដោយមានអ្នក​ធានាចិញ្ចឹមនាង សោយសុខលើទ្រព្យសម្បត្តិ នាទឹកដី​អាគាំង ។​

ជារឿងធម្មតា ផ្កាក្នុងថូស្រស់សោភា ពិតជាមានអ្នកតាមស្រឡាញ់ ចង់បាន ដាក់ក្នុងផ្ទះខ្លួន ប៉ុន្តែសម្រាប់ តារាចម្រៀង រស់ ម៉ូនីកា វិញ ថា សម្រាប់នាង​គឺបេះដូង​នៅទំនេរ ហើយក៏មិនមានចន្លោះទំនេរ សម្រាប់ទទួលយកស្នេហា ពីនរណាម្នាក់ឡើយ។​ តារាចម្រៀង ស្រស់សោភា រូបនេះបានបន្តទៀតថា បើទោះបីជាមានអ្នកស្រឡាញ់នៅក្រៅស្រុកមែន តែនាង​គ្មាន​បំណង​ ចង់រស់នៅលើទឹកដី​អាគាំងនោះទេ ព្រោះថា​នៅកម្ពុជា គឺសុខសប្បាយទៅហើយ មានសេរីភាព គ្រប់គ្រាន់ សម្រាប់នាង​។​

រស់ ម៉ូនីកា បានទៅដល់ទឹកដី កាណាដា កាលពីថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ ប៉ុន្តែ​រហូតមកទល់នឹងពេលនេះ នាងមិនទាន់បានបង្ហាញ ខ្លួន​សម្តែងនៅឡើយទេ ដែលជាដើមហេតុ​ធ្វើឲ្យលេចឭនូវព័ត៌មាន មួយចំនួនថា នាងមានចំណងស្នេហ៍ ជាមួយបុរសនៅកាណាដា តែម្តងទៅ ។ រស់ ម៉ូនីកាថា នាងមិនទាន់បានសម្តែងនៅឡើយទេ ក៏ព្រោះតែ ម្ចាស់​ Sponsor យកនាងទៅ អុកឡុក ដែលមានបំណងមិនល្អ ទៅលើរូបនាង ចឹងហើយ ក៏​មិនបានចេញសម្តែង ។

ប៉ុន្តែ​ជា​សំណាងល្អ ដែលមាន អ្នកចិត្តបុណ្យ ជួយនាង ដែលកន្លងមកគាត់ធ្លាប់​ជាអ្នកធានា​តារាទៅសម្តែង នៅ​កាណាដា ដូចគ្នា ដោយ​នឹងចេញសម្តែងនៅថ្ងៃទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ នេះតែម្តង ហើយដើមខែ ៥ នឹងវិលមកកម្ពុជា​វិញ ចឹងហើយ តម្រូវ​ចូលឆ្នាំខ្មែរ នៅទីនោះ៕​

មតិយោបល់