ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Rain ម្ចាស់ផ្ទះប្តឹង​​លើករណី​បង្ហិន​

យោង​តាម​ប្រភពព័ត៌មាន ​ក្នុង​ទីក្រុងសេអ៊ូល Gangnam Police បានទទួលពាក្យបណ្តឹង​មួយ កាលពីថ្ងៃម្សិលមិញនេះ ​​របស់លោក Park លើករណី ​ជួល​ផ្ទះល្វែង​នៅ Cheongdamdong ទៅឲ្យ​តារាចម្រៀង Rain លើករណីបង្ហិន​និងកេងបន្លំ​។​
លោក Park បាននិយាយថា តំណាង​តារាចម្រៀង Rain តែងតែទទូចថា ​អគារ​ជួលនោះ គ្មានមាតិការ ក៏ដូចជាកុងត្រា​លើ​បញ្ហាបង្ហិន ​នោះទេ ​​។​ប៉ុន្តែ​ក៏មិនដែលធ្លាប់បានជួបប្រទះ និងអាន​​លើកុងត្រា​ដែល​មាន​លក្ខណៈ​ស្រដៀងនេះ​។​ម្យ៉ាងវិញទៀងកុងត្រាខាងលើ ក៏​មិននិយាយអំពី​​​បញ្ហា​ក្លែងបន្លំ និងបង្ហិន​នោះដែរ​។​

លោក Park បាន​ជួល​​អគារ​នេះ ទៅឲ្យតារាចម្រៀង Rain ​ក្នុង​តម្លៃ ៤ លាន​វ៉ុន ​ប្រហែល ៣៧៨០៨៩ ដុល្លារ​កាលពីឆ្នាំ ២០០៩ ​ក្នុងរយៈពេល ១ ខែ ​ប៉ុន្តែ​ក្រោយមកគាត់ (Rain) បាន​​ឈប់ចំណាយទឹកប្រាក់​ទៅឲ្យ លោក Park ​ក្នុងខែ ៩ ឆ្នាំ ២០១០ ។​ក្រោយមក​​ម្ចាស់ផ្ទះក៏បានដាក់ពាក្យបណ្តឹង​​ចំពោះ Rain លើបញ្ហានេះ ។នៅត្រង់ចំណុចនេះដែរ លោក Park បាននិយាយថា ​​ក្នុងនោះតារាចម្រៀង​រូបនេះ​បានធ្វើឲ្យប៉ះពាល់ដល់គំនូរលើជញ្ជាំង ​ក៏័ដូចជា​ជញ្ជាំង​និង​បញ្ហា​ជ្រាបទឹក​​លើអគារ​​ផងដែរ​។​ទន្ទឹម​ជាមួយនឹងគ្នានេះ លោក Park បានដាក់ពាក្យបណ្តឹង ​ទារសំណង​ទឹកប្រាក់ចំនួន ២០០ លានវ៉ុន​ ប្រហែល១៨៩០៤៤ដុល្លារ​។​តែ​ទោះជាយ៉ាងណា​ខាងប៉ូលិសក្នុងមូលដ្ឋា​បានធ្វើការអះអាងថាមិនមែនករណីដូចអ្វីដែលម្ចាស់ផ្ទះ​បាននិយាយនោះឡើយ​៕​
Rain (2)
https://i1272.photobucket.com/albums/y389/domneng/Rain1_zpsd86975e3.jpg

មតិយោបល់