តារាចម្រៀងស្រីល្បីឈ្មោះនៅក្នុងពិភពសិល្បៈ នាង Beyonce បានព្យាយាមលាក់អាថកំបាំងរឿង នាងមានកូនភ្លោះជាមួយស្វាមីនាង ជា តារាចម្រៀង រ៉េប លោក Jay Z នេះបើតាមសារព័ត៌មាន radaronline បានចេញផ្សាយនៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០១៧ ។
នាង Beyonce ធ្លាប់បានប្រកាសប្រាប់សាធារណៈជន ពីរឿងនាងមានផ្ទៃពោះ តាមរយៈបណ្ដាញសង្គម អ៊ីនស្ដារក្រាម របស់នាង ក៏ប៉ុន្ដែនាងមិនបានបញ្ចេញប្រាប់ពីព័ត៌មាននាងមានកូនភ្លោះឡើយ តែយ៉ាងណាក្ដី ប្រភពជិតស្និទ្ធបំផុតរបស់នាងបានប្រាប់ឲ្យដឹងថា ” Beyonce មានកូនភ្លោះ ហើយមានកូននេះរយៈពេល ១៤ សប្ដាហ៍ ” ។
សូមជម្រាបបន្ថែមថា តារាស្រីរូបធ្លាប់ត្រូវបានរងសម្ពាធពីស្វាមីនាង ទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយសាររឿងចង់បានកូន ព្រោះស្វាមីនាងតែងតែទទូចចង់បានឲ្យនាងមានកូនច្រើន ព្រោះដោយការមិនសូវមិនពេញចិត្តរបស់ Beyonce ទើបចំណងអាពាហ៍ពិពាហ៍របស់នាង រមែងតែប្រេះឆាម្ដងម្កាល ៕
មតិយោបល់