ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលពិបាកព្យាបាល ព្រោះវាត្រូវការតមច្រើន ជាពិសេសអាហារដែលមានជាតិស្ករ។ ប៉ុន្តែក្រៅពីថ្នាំពេទ្យ នៅមានថ្នាំបុរាណមួយចំនួនទៀតដែលអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយដូចគ្នា ក្នុងចំណោមនោះ ស្លឹកស្វាយក៏ជាឱសថដែលប្រសិទ្ធភាព គ្មានផលប៉ះដល់រាងកាយ ហើយងាយស្រួលស្វែងរកថែមទៀ។
របៀបធ្វើប្រើប្រាស់ស្លឹកស្វាយព្យាបាលជំងឺទឹកនោមផ្អែម៖
– ហាន់ស្លឹកស្វាយ៥សន្លឹកដាក់ចូលទៅក្នុងកែវមួយ
– ចាក់ទឹកក្តៅ ៣០០មីលីលីត្រចូល រួចទុកមួយយប់
– ពេលព្រឹកឡើងត្រូវទទួលទានទាំងអស់ (មុនទទួលទានអាហារពេលព្រឹក)
សូមព្យាយាមអនុវត្តរបៀបនេះជាប្រចាំក្នុងរយៈពេល ២ទៅ ៣ខែ លោកអ្នកនឹងទទួលបានផល ប៉ុន្តែវាអាស្រ័យទៅលើស្ថានភាពជំងឺ និងសុខភាពរបស់លោកអ្នកផងដែរ។
បញ្ជាក់៖ ទោះបីជា ឱសថធម្មជាតិខាងលើនេះ មិនមានផលប៉ះពាល់អ្វីដល់សុខភាពក៏ដោយ លោកអ្នកគួរតែពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិន៕
មតិយោបល់