កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ តារាហូលីវូត អ្នកនាង អែនជោលីណា ជូលី បានប្រកាសនឹងយកថវិកាខ្លួនពីក្រុមហ៊ុនលក់ទឹកអប់ យកទៅបរិច្ចាកក្នុងយុទ្ធនាការសប្បុរសធម៌។
តាមរយៈផេករបស់អ្នកនាង អែនជោលីណា ជូលី បានសរសេរថា ឥឡូវនេះទឹកអប់ Mon Guerlain បានដាក់លក់ជាផ្លូវការនៅលើអនឡាញ ។
ក្នុងនោះអ្នកនាងក៏បានសរសេរពីមុខងាររបស់ខ្លួនថា Angelina Jolie គឺជាអ្នកផលិតខ្សែភាពយន្ត ជាប្រេសិតពិសេស ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ និងជាសហស្ថាបនិក ក្នុងការផ្តួចផ្តើមទប់ស្កាត់អំពើហិង្សា និងផ្លូវភេទ ។
តាមរយៈសារដែលបានសរសេរនោះ ជូលីបន្តថា អ្នកនាងនឹងបរិច្ចាកប្រាក់ ខែរបស់នាងពីក្រុមហ៊ុនទឹកអប់ Mon Guerlain ក្នុងយុទ្ធនាការសប្បុរសធម៌ ៕
មតិយោបល់