យោងតាមគេហទំព័រ News York Time ចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹង ម្តាយម៉ាដុក នាង អេនជើលីណា ជូលី ដែលទើបតែលែងប្តីរួច បានធ្វើការព្រមានដល់ ប្រធានាធិបតីថ្មី លោក ដូណាល់ត្រាំ ពីគោលនយោបាយ លើករណី បិទជនភៀសខ្លួន មិនឲ្យចូលទឹកដីអាម៉េរិក ។
ជូលី បានមានប្រសាសន៍ទៅកាន់ត្រាំ ថា កុំបង្កភាពចលាចលច្រើនពេក ជាជាងរឿងល្អ ។ នាងបានបន្តថា ក្តីកង្វល់រឿងជនជាតិមូស្លីម មិនអាចជួយអ្វីបានប្រសើរឡើង មានតែបង្កភាពក្តីក្រហាយ ។
នាងបានបន្តថា ចូលលោកត្រាំ ក្រឡេកទៅមើល អតីតប្រធានាធិបតីអាម៉េរិក លោក Ronald Reagan ប្រធានាធិបតីទី ៤០ ដែលកាន់អំណាចពីឆ្នាំ ១៩៨១ ដល់ ១៩៨៩ ជាឧទាហរណ៍ស្រាប់ ។
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនរូបនេះ បានបន្តថា បើសិនជាយើងញែកមនុស្ស មានន័យថា យើងខុសខ្លួនឯងហើយ។
នាងបានបន្ថែមទៀតថា ដោយសារតែគោលនយោបាយគណបក្សសាធារណរដ្ឋរបស់ ដូណាល់ត្រាំ បានធ្វើឲ្យមានការផ្ទុះហិង្សាយ៉ាងខ្លាំង ៕
មតិយោបល់