ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតតារាសម្ដែង កែវ សុរិយា ប្ដីប្រើហិង្សាឡើងបាក់ស្បាត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងការបង្ហោះដោយផ្ទាល់នៅលើគណនីផ្លូវការ គឺតារាសម្ដែងនាងកែវ សុរិយា ដែលអ្នកណាក៏ស្គាល់ថាស៊ិចស៊ី និងហ៊ឺហារមិនអន់ជាងតារាហូលីវូដ ព្រោះតែមានហាងពីរបីដូចសេដ្ឋីនោះ បានធ្លាក់ខ្លួនមិនគួរឲ្យជឿ។

នាងត្រូវស្វាមីបង្ខាំងឲ្យនៅតែនៅក្នុងបន្ទប់ និងប្រើហឹង្សារហូតលែងចុះដី ខណ:ដែលមុនទម្លាយឲ្យដឹងពីរឿងបែកបាក់ស្វាមី ក៏ត្រូវប្ដីគុបនឹងកាំបិតបណ្ដាលឲ្យដាច់សាច់មួយដុំចំសុដន់។

នាងបានបញ្ជាក់នៅលើគណនីផ្ទាល់ខ្លួនថា ជីវិតអាពាហ៍ពិពាហ៍មិនមានអ្នកណាចង់បែកនោះទេ ដោយសារតែអាណិតកូនដែលមិនបានដឹងអី។
ប៉ុន្តែមកពីការអត់ទ្រាំលែងតស៊ូបាន និងបណ្ដាលមកស្វាមីទុកកូននាងចោលដោយលែងទទួលខុសត្រូវទើបជីវិតបែកបាក់តែជៀសមិនផុត។

តារាដែលមានឈ្មោះពិតថាកែវ សុភា រូបនេះ បានយកឈ្មោះកូនស្រីធ្វើជាឈ្មោះគណនីពិតប្រាកដ និងបានបង្ហោះរៀបរាប់គ្មានសល់ ក្រោយពីសារភាពប្ដីវ៉ៃឡើងបាក់ស្បាតសឹងនឹងលែងហ៊ានជាន់ដី ឬចេញដើរក្រៅផ្ទះ ព្រោះតែប្ដីមានបម្រាមតឹងតែង។

នាងថាខ្លួននឹងស្វាមីបានសម្រេចបែកបាក់គ្នាហើយ ប៉ុន្តែមកពីនាងនៅចាំឯកសារបំពេញអាហារកិច្ចកូន ទើបនាងទ្រាំនៅ ដើម្បីកុំឲ្យបន្ទុករឿងកូនធ្លាក់លើនាងតែឯង។ ជាមួយគ្នានោះនាងក៏បង្ហោះរូបថតពាក់ព័ន្ធរបួសស្នាមច្រើនកន្លែងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមហ្វេសប៊ុកផងដែរ បើទោះជានាងបានលុបចោលវិញ ក្រោយពេលម្នាក់ៗចាប់អារម្មណ៍នាងគឺអតីតតារាសម្ដែងកែវ សុរិយា ដែលកាលពីមុនចូលចិត្តថតរូបស៊ិចស៊ីជាមួយសត្វពោះនោះ។

កែវ សុរិយា ត្រូវបានគេស្គាល់ថាមានស្នេហាជាមួយថៅកែកូរ៉េ ដោយមុនពេលបាត់មុខនាងជាម្ចាស់ហាងកែសម្រស់ពីរកន្លែង និងជាម្ចាស់ភោជនីយដ្ឋានធំមួយផង។ នាងធ្លាប់ប្រកាសថាដកខ្លួនពីសិល្ប: ទៅធ្វើគម្រោងវិនិយោគធំមួយជាមួយបុរសជាម្ចាស់ស្នេហ៍ជាជនជាតិកូរ៉េ។ ប៉ុន្តែក្រោយមកក៏មានដំណឹងថានាងរៀបការជាមួយបុរសក្នុងស្រុកឈ្មោះ ហុង មករាវុធ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១០ ដោយដើមខែមករាមុននេះ ក៏ផ្ទុះរឿងបែកបាក់ និងបានអះអាងថាស្វាមីរបស់នាងប្រើអំពើហឹង្សាដែលធ្វើឲ្យអ្នកណាៗក៏ខ្លោចចិត្តចំពោះនាង៕

មតិយោបល់