ព័ត៌មានសុខភាព

ស្វែងយល់ពីផលប៉ះពាល់អាក្រក់នៃ Wi-Fi និងវិធីការពារដ៏ត្រឹមត្រូវ

បច្ចុប្បន្ននេះ អ៊ីនធើណែតបានក្លាយជាចំណែកមួយដែលមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងគ្នា និងប្រកបអាជីវកម្មផ្សេងៗនៅទូទាំងពិភពលោក។ ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ ការប្រើប្រាស់ប្រព័ន្ធ Wi-Fi បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព។ អាស្រ័យហេតុនេះ អ្នកគួរតែស្វែងយល់ពីផលប៉ះពាល់ និងវិធីការពារឲ្យបានច្បាស់៖

ផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធ Wi-Fi

ប៉ះពាល់ខួរក្បាល
រលកវិទ្យុសកម្មដែលភាយចេញឧបករណ៍ Wi-Fi អាចបំផ្លាញកោសិកាខួរក្បាល និងការចងចាំក្នុងរយ:ពេលវែង។

រារាំងការលូតលាស់កោសិកាថ្មី
មិនថាមនុស្ស សូម្បីតែរុក្ខជាតិក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីរលកវិទ្យុសកម្មនៃឧបករណ៍ Wi-Fi នេះដែរ។ ការសិក្សាបានរកឃើញថា រុក្ខជាតិដែលដុះជិតតំបន់ដែលមានរលកវិទ្យុសកម្មខ្ពស់ មិនអាចរីកលូតលាស់បានឡើយ រីឯកោសិកាក្នុងរាងកាយមនុស្ស ក៏មិនខុសឆ្ងាយអីពីរុក្ខជាតិដែរ។

អស់កម្លាំងដោយគ្មានមូលហេតុ
ការអស់កម្លាំងរ៉ាំរ៉ៃ ដោយគ្មានមូលហេតុ ជាសញ្ញានៃផលប៉ះពាល់ពីរលកវិទ្យុសកម្មរបស់ឧបករណ៍ Wi-Fi ដែរ។ បច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានជួយបញ្ហា នឿយហត់ អស់កម្លាំងមិនចង់ធ្វើការងារប្រចាំថ្ងៃ ដោយសារតែរលកវិទ្យុសកម្មនេះ។

បង្ករជំងឺបេះដូង
ប្រសិនបើអ្នក រស់នៅជាមួយនឹងឧបករណ៍ Wi-Fi ជារៀងរាល់ថ្ងៃ អ្នកអាចនឹងមានអារម្មណ៍ថា ចង្វាក់បេះដូងលោតញាប់ជាងមុន។ ចង្វាក់បេះដូងលោតកាន់ញាប់ទៅៗ អាចធ្វើឲ្យមនុស្សគាំងបេះដូង ស្លាប់នៅកន្លែងធ្វើការបាន។

គេងមិនលក់
រលកវិទ្យុសកម្មនៃឧបករណ៍ Wi-Fi បានធ្វើខួរក្បាលមានដំណើរការមិនប្រក្រតី ហើយមិនអាចបញ្ចេញសារធាតុគីមីដែលធ្វើឲ្យអ្នកគេងលក់ស្រួលឡើយ។

វិធីការពារការប្រើប្រាស់ប្រព័ន្ធ Wi-Fi

បិទ Wi-Fi មុនពេលចូលគេង
លោកអ្នកត្រូវតែបិទឧបករណ៍ Wi-Fi នៅពេលដែលអ្នកចូលគេង ដើម្បីកុំឲ្យរលកវិទ្យុសកម្មទៅបំផ្លាញសុខភាពអ្នកនៅពេលគេង។

ដាក់ Wi-Fi នៅឲ្យឆ្ងាយពីកន្លែងធ្វើការរបស់អ្នក

មនុស្សភាគច្រើនតែងតែដាក់ឧបករណ៍ Wi-Fi នៅជិតខ្លួន ដូចជាក្នុងបន្ទប់គេង ឬកន្លែងញ៉ាំបាយ ដើម្បីងាយប្រើប្រាស់ តែនេះជាទង្វើដែលគ្រោះថា្នក់ចំពោះសុខភាព។ ដើម្បីការពារសុខភាព លោកអ្នកគួរតែយកឧបករណ៍ Wi-Fi ទៅដាក់នៅកន្លែងដែលអ្នកមិនសូវទៅ ក្រៅតែពីពេលសិក្សាស្រាវជ្រាវ និងធ្វើការប៉ុណ្ណោះ។ ជាពិសេសត្រូវធ្វើយ៉ាងណាកុំឲ្យក្មេងៗ និងទារកនៅក្បែរឧបករណ៍ Wi-Fi ឲ្យសោះ ព្រោះពួកគេងាយរងគ្រោះដោយសាររលកវិទ្យុសកម្មនេះណាស់។

ប្រើខ្សែ Network ជំនួស
ដើម្បីកាត់បន្ថយផលប៉ះពាល់នៃរលកវិទ្យុសកម្ម អ្នកគួរតែប្រើប្រាស់ខ្សែ Network ជំនួសការបើក Wi-Fi ប្រសើរជាង៕

មតិយោបល់