ក្រោយបោះទុនមិនក្រោម ៧ម៉ឺនដុល្លារ ក្នុងការផលិតខ្សែភាពយន្តថ្មីរបស់ខ្លួន នោះ ម្ចាស់ផលិតកម្ម BKS បានខ្នះខ្នែងថត និងដឹកនាំ រហូតខ្យល់គ នៅនឹងកន្លែងថតរឿងតែម្តង។
ប្រភពស្និទ្ធនិងលោក ឈុន សុវណ្ណភក្តី បានប្រាប់Post Komsan ឲ្យដឹងថា តារាសម្តែង និងម្ចាស់ផលិតកម្មខាងលើ បានសន្លប់ក្នុងអំឡុងពេលថតរឿង ” អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ ” ព្រោះតែលោកខំពេក ហើយខ្លាចបរាជ័យនូវខ្សែភាពយន្តទីបីរបស់ខ្លួន ។ ប្រភពដ៏ដែលបានបន្តទៀតថា លោកបានខ្នះខ្នែងជាខ្លាំង ដើម្បីធ្វើយ៉ាងណា អោយសាច់រឿងទាំងមូល ធ្វើអោយទស្សនិកជនផ្ទុះសំណើច ជាមួយភាពយន្តខ្លួន ចឹងហើយលោកក៏ធ្លាក់ខ្លួនខ្សោយយ៉ាងដាប តែម្តង។
ឆ្លើយឆ្លងជាមួយ Post Komsan នៅល្ងាចថ្ងៃទី ១២ កុម្ភៈ លោក ភក្តីបានអោយដឹងថា លោកពិតជាជួបរឿងដូច្នោះមែន ដោយសន្លប់ក្នុងអំឡុងថតរឿងខ្លួន នៅរាត្រីថ្ងៃទី ១០ កុម្ភៈ ស្របពេលនឹងថតប្លង់ ដុតផ្ទះ ដែលជាឈុតគួរអោយអស់សំណើចបំផុត ក្នុងរឿង អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ ។ លោកបន្តថា ពេលនេះ ស្ថានភាពជំងឺបានធូរស្បើយហើយ ដោយបានលេបថ្នាំ និង ដាក់សេរ៉ូម ពីរបីផ្លោក ៕
មតិយោបល់