ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ​ពែ​ក​មី ឈប់​ទទួល​យក​ការថត​រឿង ពី​ផលិតកម្ម​ផ្សេង ក្រៅ​ពី​ផលិតកម្ម ថោ​ន​

​ថ្មីៗ​នេះដែរ នៅលើ​ទំព័រ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​កវី និពន្ធ យឹម តា​ស្រង់ ដែល​ជា​កវី​ឆ្នើម របស់​ផលិតកម្ម ថោ​ន​នោះ បាន ធ្វើការ Wall Post ឲ្យដឹងថា “​នាយ​ពែ​ក​មី ដែល​ជា​តារា​កំប្លែង​ដ៏​ល្បីល្បាញ ក្នុង​យុគសម័យ​នេះ នឹង​បញ្ឈប់​ការថត​ខ្សែភាពយន្ត​ឲ្យ​ផលិតកម្ម ដទៃទៀត គឺ​ថត​ខ្សែភាពយន្ត និង​បទ​ចម្រៀង​ឲ្យ ផលិតកម្ម ថោ​ន​តែមួយគត់​”​។​
https://i1272.photobucket.com/albums/y389/domneng/543337_270340979759390_594246807_n_zpsf0750dd3.jpg
​តារា​កំប្លែង​នាយ​ពែ​ក​មី ឆ្នាំ ថ្មី​នេះ​ដែរ​កាន់តែ​ជ្រោង​បាន​ប្រជាប្រិយភាព លើសលប់ ក្រៅពី​កំប្លែង នៅ​មាន​បទ​ចម្រៀង ក្រោម​ចំណងជើង​ថា “​ឲ្យ​ប្រពន្ធ​ស៊ី​សៀង ឲ្យ​នាង​ស៊ី​ស៊ុប​” និង​បទ​” ប្រុស​អី​ហៅ​ស្រី​ផឹក ” ដែល​កក្រើក​មុន​ចូលឆ្នាំថ្មី កន្លង​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។​

​តែ​ទោះជា​យ៉ាងណា ខាង​គេហទំព័រ ដំណឹង បាន​ព្យាយាម​ទាក់ទង​ទៅ​តារា​កំប្លែង​រូប​នេះ​ដើម្បី​ស្រាយ​បំភ្លឺ តាមរយៈ​លេខ ០៩៧ ដែល​តារា​កំប្លែង​នេះ​ប្រើ តែ​ខ​ល​មិន​ចូល ។​សម្តី​របស់​កវីនិពន្ធ យឹម តា​ស្រង់ ដែល​បាន​បង្ហាញ​នេះ​គឺ​សរ​បញ្ជាក់​ល្មម​ថា តារា​កំប្លែង​រូបនេះ ពិត​ជា​ឈប់​ទទួល​យក​ការងារ​ខាង​ក្រៅ​។​

​ប្រការ​នេះ​ដែរ មហាជន​ជាច្រើន​បានគិត​ថា ប្រហែលជា ផលិតកម្ម ថោ​ន ជះ​ទឹក​លុយ ឲ្យ​តារា​កំប្លែង​រូបនេះ​ហូរហៀរ​ហើយ​មើលទៅ បាន​ជា​តារា​កំប្លែង​រូបនេះ បញ្ឃប់​ការទទួលការ​ងារ​ក្រៅ​ពី​ផលិតកម្ម​ក្រៅ​៕​

មតិយោបល់