ម្ចាស់បទ My Heart Will Go On អ្នកនាង Celine Dion មានភាពភ្ញាក់ផ្អើល ហើយចំហមាត់ធំ ខណៈដែលគូស្នេហ៍ជាអ្នកគាំទ្ររូបនាង បានលុតជង្គងសុំរៀបការនៅចំពោះមុខនាង ហើយស្នើរសុំរូបនាងជាសក្ខីស្នេហ៍ឲ្យអ្នកទាំងពីរ នោះផងដែរ។
មុនថ្ងៃសម្ដែងមួយថ្ងៃ របស់តារាស្រី Celine Dion នៅក្នុងរដ្ឋ Las Vegas នាងមានក្ដីរំភើប ដែលត្រូវបានគូស្នេហ៍មួយគូ ដែលជាអ្នកគាំទ្ររូបនាង បានស្នើរសុំនាង ជាសាក្សីស្នេហ៍ ក្នុងការដឹងឮសេ្នហារបស់ពួកគេ ដែលកូនកំឡោះមានឈ្មោះ Nick Janevski ហើយកូនក្រមុំឈ្មោះ Austin McMillan នឹងអាចចាត់ទុកថា ជាការសុំរៀបការយ៉ាងភ្ញាក់ផ្អើលបំផុតមិនដែលមាន ។
កូនក្រមុំនាង Austin McMillan បាននិយាយថា ” ខ្ញុំភា្ញក់ផ្អើលបំផុត រកនិយាយអ្វីមិនចេញឡើយ អ្នកនាង Celine Dion ចេញមកពីក្រោយ ហើយសួរខ្ញុំថា នាងយល់ព្រមឬទេ ហើយ Celine ភ្ញាក់ផ្អើលណាស់ ខ្ញុំក៏ដូចគ្នា ហើយនាងគួរឲ្យស្រលាញ់បំផុត ដែលនាងបានជូនពរដល់ពួកយើងស្រលាញ់គ្នាយូរអង្វែង ហើយមានក្ដីសុខក្នុងគូជីវិត ដូចនាងនិងស្វាមីដែរ ថែមទាំងផ្ដល់វត្តមានចូលរួមអាពាហ៍ពិពាហ៍របស់យើងដែរ “៕




មតិយោបល់