ព័ត៌មានសេដ្ឋកិច្ច

ស្ពានកោះធំប្រវែង ៤១៥ម៉ែត្រ ចំណាយទឹកប្រាក់ជិត ២០លានដុល្លារ សម្ពោធនៅថ្ងៃនេះ

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ប្រវែង ៤១៥ម៉ែត្រ ចំណាយទឹកប្រាក់សាងសង់ប្រមាណជិត ២០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ។ នេះបើយោងតាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានកោះធំ ជាប្រភេទស្ពានគុណភាពបេតុងសរសៃដែក លាតសន្ធឹងពីផ្លូវជាតិលេខ ២១ ទៅផ្លូវជាតិលេខ ១១០ ហើយទឹកប្រាក់សាងសង់ ជាកម្ចីសម្បទានពីចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារអាមេរិក។

ស្ពាននេះ ជាស្ពានទី ៧ហើយ ដែលចិនបានជួយកម្ពុជា ហើយវាជាស្ពានល្អ សម្រាប់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គួរបញ្ជាក់ដែរថា ស្ពានកោះធំ មានទីតាំងនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល៕

មតិយោបល់