ព័ត៌មានសិល្បៈ និងកម្សាន្ត

ថោន និង ហង្សមាស កាន់តែល្បី កាច់កុងគ្នារឿងតួសម្ដែង

យោងតាមការទម្លាយរបស់តារាសិល្ប:ភាគច្រើន គឺតារាដែលដែលបានសម្ដែងនៅខាងផលិតកម្មថោន ជាពិសេសក្នុងឱកាសថតវ៉ុលចូលឆ្នាំម្ដងៗ គឺកំណត់មិនយកតារាដែលបានសម្ដែងនៅក្នុងផលិតកម្មហង្សមាសនោះទេ។ មិនខុសគ្នាដែរខាងផលិតកម្មហង្សមាសឯណោះវិញ ក៏មិនបើកទ្វារទទួលតារាណាម្នាក់ដែលត្រូវបានលេចមុខលេខមាត់ពីខាងផលិតកម្មថោនដូចគ្នា ទើបគេឃើញសកម្មភាពថតបទចូលឆ្នាំរបស់ផលិតកម្មថោនកម្រមានតួឧស្សាហ៍ថតឲ្យហង្សមាស។

កន្លងមកគេធ្លាប់តែឮថាផលិតកម្មហង្សមាស និងថោន កុងគ្នារឿងបទចម្រៀង និងប្រជែងគ្នារឿងទីផ្សារតារាចម្រៀងប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយមានការទម្លាយថាផលិតកម្មទាំងពីរក៏កុងគ្នាណាស់ដែររឿងតារាសម្ដែង។ បើទោះជាក្នុងឆ្នាំនេះគេឃើញតារាសម្ដែងមួយចំនួនដែលហង្សមាសលើកស្ទួយត្រូវបានបង្ហាញខ្លួន ប៉ុន្តែមានការបញ្ជាក់ថានោះគឺដោយសារតែលោកអ៊ិន ទីតូ ដែលទើបតែចាកចេញពីហង្សមាសទៅដឹកនាំសម្ដែងឲ្យផលិតកម្មថោនជម្នះហៅមកតែប៉ុណ្ណោះ។ មានការបញ្ជាក់ថាតារាដែលថោនយកថតជាប្រចាំ គឺដាច់ខាតមិនថតនៅហង្សមាស ខណ:ដែលនៅហង្សមាសក៏ប្រកាន់គោលការណ៍មិនប៉ះពាល់តារារបស់ថោនដូចគ្នា។ ជាក់ស្ដែងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសសម្រាប់តារាសាន់ដេគេឃើញមានការបង្ហាញខ្លួន ប៉ុន្តែសម្រាប់តារារបស់ថោន គឺសូម្បីតែម្នាក់ក៏មិនធ្លាប់ត្រូវបានហង្សមាសអញ្ជើញឲ្យច្រៀងដែរ ដោយសារតែការកាច់កុងរឿងមុខជំនួញនេះ។ នៅមិនទាន់មានមន្ត្រីជាន់ខ្ពស់របស់ស្ថាប័នទាំងពីរណាម្នាក់ទទួលស្គាល់ចំពោះការលើកឡើងហ្នឹងទេ បើទោះជាពួកគេត្រូវគេឃើញខ្ទាស់គ្នាយ៉ាងពេញជំហឹងពាក់ព័ន្ធនឹងការបែងចែកតារាសម្ដែង បណ្ដាលឲ្យតារាស្ទើរគ្រប់គ្នាដែលមានឱកាសលេចធ្លោនៅថោន និយាយថានឹងមិនអាចមានឱកាសចូលថតឲ្យហង្សមាស។សភាពនេះមានការបញ្ជាក់ថា កើតឡើង២ឆ្នាំចុងក្រោយ ទន្ទឹមនឹងថោន លេចដំណឹងបង្កើតទូរទស្សន៍ដូចគ្នា។

យ៉ាងណាមិញ សម្រាប់តារាសម្ដែងរបស់ថោនមួយចំនួនក៏ត្រូវគេឃើញឡើងឆាកទូរទស្សន៍ហង្សមាសម្ដងម្កាលផងដែរ បើទោះជាការសម្ដែងបទចម្រៀងក្នុងវ៉ុលខារ៉ាអូខេដូចគ្នាមិនមាន។ ជាក់ស្ដែងសកម្មភាពថតបទចូលឆ្នាំរបស់ផលិតកម្មថោនពេញមួយថ្ងៃ និងបន្ថែមដល់មួយប់ទៀតកាលពីថ្ងៃទី១៣ កុម្ភ: គឺមិនមានតារារបស់ហង្សមាសចូលសម្ដែងដូចរាល់ឆ្នាំដែរ ក្រៅពីតារាប៉ុន្មានរូបដែលជាខ្សែទុយោរបស់លោកអ៊ិន ទីតូ។ ឆ្លើយតបនឹងករណីនេះ តំណាងផលិតកម្មថោនមួយរូបបានសារភាពថា ផលិតកម្មថោនពិតជាបានកំណត់បែបនោះ តែសម្រាប់តែតារាសម្ដែងមួយចំនួនដែលខាងផលិតកម្មយល់ថាមានទេពកោសល្យហើយកុងត្រាប៉ុណ្ណោះ។ យ៉ាងណាមិញ ផលិតកររូបនេះមិនបានដឹងតារាសម្ដែងផ្សេងទៀតដែលមិនជាប់កុងត្រារបស់ថោន ថាតើហេតុអ្វីក៏មានព័ត៌មានថាខាងហង្សមាសមិនធ្វើការស្វាគមន៍នោះទេ។ ងាកទៅខាងហង្សមាសឯណោះវិញ បុគ្គលិកម្នាក់និយាយថាមិនមែនជាការរើងអើងនោះទេ ប៉ុន្តែអាចមកពីតារារបស់ហង្សមាសដែលបានបណ្ដុះឡើងនៅមានច្រើននៅឡើយ ទើបមិនទាន់ដល់វេណតារាដែលថោនជួយឲ្យលេចធ្លោ។

តោះទស្សនាវត្តមានតារាៗក្នុងកម្មវិធីថតបទចូលឆ្នាំរបស់ផលិតកម្មថោនកាលពីថ្ងៃទី១៣ កុម្ភ:៖


មតិយោបល់