ព្រះសីហនុៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្ត២គ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៥ នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ក្នុងភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរវាងរថយន្តម៉ាក វីហ្គោ និងរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីភ្នំពេញទៅខេត្តព្រះសីហនុ លុះបានមកដល់ចំណុចកើតហេតុខាងលើ រថយន្តមិនស្គាល់ម៉ាកនោះ បានរេចង្កូតមកបុកជាមួយរថយន្តវីហ្គោ ពណ៌ទឹកប្រាក់ ស្លាក់លេខ ភ្នំពេញ 2N-1304 ដែលកំពុងបើកបរដោយឈ្មោះ ជួន សំអាត ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរបើកបរ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងបួសស្រាល និងអ្នករួមដំណើរ២នាក់ទៀត ទី១ឈ្មោះ រិទ្ធិ ធនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងបួសស្រាល និងទី២ឈ្មោះ ហង្ស ក្រិម ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុរងបួសស្រាល បណ្តាលឲ្យរថយន្តវីហ្គោ រងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តមិនចាំម៉ាកខាងលើបើករថយន្តគេចខ្លួនបាត់តែម្តង។
បច្ចុប្បន្ន រថយន្តខាងលើ ត្រូវប្រគល់ឲ្យនគរបាលចរាចរណ៍ស្រុកព្រៃនប់ យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់