ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបិទទ្វារក្រុមចម្រៀងF2B ពិសិដ្ឋ បញ្ញាស័ក្ត ចេញបទបើកមុខ

កាលពីមុនគេចាំបានថាក្រុមចម្រៀង F2B មានការទទួលស្គាល់ក្នុងស្រទាប់យុវវ័យច្រើនគួរសមដោយសារតែក្រុមចម្រៀងនេះ ចម្រុះដោយតារាចម្រៀងស្រស់ស្អាត និងមានក្បាច់រាំរស់រវើក។ យ៉ាងណាមិញក្រោយពីក្រុមមួយនេះដួលរលំ គេឃើញសមាជិកសំខាន់ម្នាក់គឺ លោក ពិសិដ្ឋ បញ្ញាស័ក្ត លេចមុខយ៉ាងគ្រឡឺមជាមួយនឹងបទOriginal Song បើកឆាក ដែលមានចំណងជើងថា«ឈប់យំ» ក្នុងបំណងស្ទាបស្ទង់ទីផ្សារ។

លោកពិសិដ្ឋ បញ្ញាស័ក្ត បានអះអាងថា ដោយសារតែសមាជិកក្រុមចម្រៀងរបស់លោកសុទ្ធមានការងាររៀងខ្លួន ហើយអ្នកខ្លះក៏ឈប់ចង់បន្តការងារច្រៀងរាំដូចមុនទើបបណ្ដាលឲ្យក្រុម F2B បិទទ្វារ។ យ៉ាងណាមិញ លោកថាមិនធ្វើឲ្យការប្រឹងប្រែងរបស់ខ្លួននៅក្នុងវិស័យសិល្ប:បាត់ឈ្មោះនោះទេ ទើបលោកសម្រេចសម្ងំផលិតបទថ្មី ដោយបានទាំងចេញបង្ហោះក្នុងប៉ុន្មានថ្ងៃមុន ក្នុងបំណងស្ទាបស្ទង់ទីផ្សារនោះផង។ បើទោះជាការគាំទ្រនៅមានកម្រិត តែលោកយល់ថានោះជាផ្លែផ្លាមួយ ដោយសារបទនោះតាំងពីបានចេញបង្ហោះមានការចាប់អារម្មណ៍។ លោកថាខ្លួននឹងបញ្ចេញស្នាដៃចម្រៀងផ្ទាល់ខ្លួន ឲ្យបានកាន់តែច្រើនក្នុងពេលបន្តបន្ទាប់ ប្រសិនបើដំបូងរបស់ខ្លួនមានសន្ទុះឈានឡើងបន្ថែមទៀត។ លោកថាបទនេះស្ដែងចេញពីអតីតរបស់លោកដែលធ្លាប់ឈឺចាប់ ហើយក៏ជាបទដែលលោកប្រឹងធ្វើជាមួយនឹងក្រុមការងារផងដែរ ទើបលោករំពឹងខ្លាំង។ យ៉ាងណាមិញ លោកថាមិនទាន់ដឹងជំហានចេញបទផ្ទាល់ខ្លួន ហើយមិនមែនជាក្រុមចម្រៀងដូចមុននឹងធ្វើឲ្យលោកកក់ក្ដៅនៅក្នុងសិល្ប:ឬយ៉ាងណានោះទេ។ ប្រសិនបើសិល្ប:មានសន្ទុះលោកក៏មានគម្រោងបង្កើតក្រុមរាំមួយឡើងវាយលុកទីផ្សារផងដែរ។

ចង់ដឹងថាបទបើកឆាករបស់លោកក្រោយក្រុមចម្រៀងF2B ដួលរលំអាចវាយលុកទីផ្សារបាន ឬមិនបានសូមស្ដាប់ទាំងអស់គ្នា៖

//www.youtube.com/watch?v=Dqr-K_mlVKI

មតិយោបល់