ភ្នំពេញៈ កម្លាំងជំនាញនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ចុះបង្ក្រាបអ្នកចែកចាយគ្រឿងញៀនឃាត់ខ្លួនក្មេងស្រីចំនួន៣នាក់ រួមទាំងថ្នាំញៀនសរុប៧៥កញ្ចប់តូច ដែលកំពុងឈរចែកចាយនៅម្តុំរោងចក្រឆ្នាំង កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ សមត្ថកិច្ចឃាត់ខ្លូនក្មេងស្រី២នាក់ ដកហូតបានថ្នាំក្រាមសថ្លាចំនួន៤២កញ្ចប់តូច ពីឈ្មោះ ចាន់ ស្រីមាស ភេទស្រី អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងក្មេងស្រីម្នាក់ទៀតឈ្មោះ សាត ស្រីណែត ភេទស្រី អាយុ១២ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ជាជនអនាថា ។
ចំណែកករណីទី២ ដកហូតបានថ្នាំក្រាមសថ្លាចំនួន៣៣កញ្ចប់តូច ពីឈ្មោះ សម ណា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅម្តុំរោងចក្រឆ្នាំង ។
ដោយមុនធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនខាងលើ កម្លាំងនរគបាលជំនាញធ្វើការស្រាវជ្រាវ ព្រមទាំងអនុវត្តយុទ្ធនាការប្រឆាំងនិងបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចាប់ពីថ្ងៃទី១ មករា ២០១៧ រហូតទៅដល់ថ្ងៃទី១ មិថុនា ២០១៧ ។ ដោយទីតាំងខាងលើចរាចរណ៍និងចែកចាយគ្រឿងយ៉ាងសកម្ម ទោះបីជាសមត្ថកិច្ចបង្ក្រាបច្រើនលើកច្រើនសារ ក៏មិនចេះអស់ឡើយ ដែលឈរលក់គ្រឿងដូរផ្សារត្រីអ៊ីចឹង ។
បច្ចុប្បន្នក្មេងស្រីដែលជាជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធីច្បាប់ ៕
មតិយោបល់