ព័ត៌មានជាតិ

រោទ៍ម៉ូតូខ្លាំងៗត្រូវគេដេញវាយហើយ មានជនឆ្លៀតឱកាសលើកម៉ូតូទៅបាត់ទៀត!

ភ្នំពេញ: បុរស២នាក់ រងរបួសពេញខ្លួន និងបែកមុខហូរឈាមស្រោចខ្លួន ក្រោយពីពួកគេចេញពីផឹកស៊ីនៅក្នុងហាងមួយកន្លែង រួចជិះម៉ូតូចេញមកវិញ ក៏ត្រូវមនុស្សមួយក្រុមដេញវាយតែម្តង មិនតែប៉ុណ្ណោះមានជនឆ្លៀតឱកាស មកលើកយកម៉ូតូទៅបាត់ទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី យប់ឈានចូលថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវR៦ កែងនឹងផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរងគ្រោះ២នាក់ខាងលើទី១ឈ្មោះ ពុង សុខហៀង អាយុ២៨ឆ្នាំ និងទី២ឈ្មោះហុង តូច អាយុ២៤ឆ្នាំ អ្នកទាំង២នាក់ មានមុខរបរជាកម្មករ រស់នៅម្ដុំម៉ៃដា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងទៅតាមសម្តីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងមុនពេលកើតហេតុគេ ឃើញបុរសដែលបែកមុខឈាមស្រោចខ្លួនខាងលើ បានចេញពីច្រៀងខារ៉ាអូខេនៅម្ដុំទួលសង្កែ ក្រោយពេលផឹកចប់គេក៏នាំគ្នាចេញមកតែពេល ពួកគេបានឈ្លោះគ្នាជាមួយអ្នកផឹកស៊ីនៅកន្លែងនោះម្តងហើយ តែពួកក៏ព្យាយាមគេចចេញមកដោយជិះម៉ូតូគ្រឿងម៉ាក វេវ អ៊ី មួយគ្រឿង ហើយដោយពួកគេខឹង ខ្លាំង ក៏បានរោទិ៍សម្លេងម៉ូតូរបស់គេយ៉ាងខ្លាំង ហើយក៏ជិះម៉ូតូចេញមក ស្រាប់តែមកដល់ចំណុចផ្លូវR៦ កែងនិងផ្លូវលេខ៧០ ក៏លេចមុខមនុស្សមួយក្រុមមានគ្នាជាង៦ទៅ៧នាក់ បានដេញតាមវាយពួកគេ ដែលជាជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ ហើយពេលនោះ មនុស្សមួយក្រុមមិនស្គាល់មុខនោះ នៅតែបន្តវាយពួកគេដោយដុំថ្ម ខ្សែក្រវ៉ាត់ បណ្តាលឲ្យជនរងគ្រោះទទួលរងរបួសពេញខ្លួន និងបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង ។

បន្ទាប់មកមនុស្សមួយក្រុម មិនស្គាល់មុខនោះ បានបន្តដេញវាយជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ហើយនៅមានមានជនឆ្លៀតឱកាសលើកយកម៉ូតូបុរសដែលរងគ្រោះ នេះទៅបាត់ទៀត។

ក្រោយពេលកើតហេតុបុរសទាំង២នាក់ ដែលឈាមស្រោចខ្លួនខាងលើបានទៅមន្ទីរពេទ្យ និងរង់ចាំថ្ងៃស្អែកបានទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលស្រះចកដើម្បីដាក់ពាក្យបណ្តឹងតាមក្រោយ៕

មតិយោបល់