ព័ត៌មានសិល្បៈ និងកម្សាន្ត

កំលោះទីផ្សារចំណាយលុយជាង ១ លានយ័ន កែមុខឲ្យដូច ជេក ម៉ា

កំលោះភ្នាក់ងារទីផ្សារ នៅក្រុមហ៊ុនមួយក្នុងទីក្រុង Shenzhen ប្រទេស ចិន បានចំណាយលុយជាង ១ លានយ័ន ដើម្បីកែរសម្ផស្សទំរង់មុខឲ្យដូចអ្នកជំនួញល្បី និង ជាមហាសេដ្ឋនៅចិន គឺ លោក ជេក ម៉ា ដែលជាមនុស្សមានឥទ្ធិពលជាងគេក្នុងចំនោមអ្នកជំនួញនៅប្រទេស ចិន ។

កំលោះម្នាក់នេះមានឈ្មោះថា Haung Jian ហេតុផលដែលលោកសម្រេចចិត្តកែទំរង់មុខឲ្យដូច ជេក ម៉ា ក៏ព្រោះតែគោលបំណងចង់ជួបនឹង លោក ជេក ម៉ា ផ្ទាល់ក្នុងមួយជីវិតនេះ ។ កំលោះរូបនេះបានបន្ថែមឲ្យដឹងទៀតថា គាត់នឹងទៅប្រទេស កូរ៉េ ដើម្បីកែសម្ផស្ស បន្ទាប់មកលោកមានបំណងទៅបង្រៀននៅសកលវិទ្យាល័យ Hupan ដែលបានបង្កើតឡើងដោយលោក ជេក ម៉ា ។

គួរបញ្ជាក់ផងដែរថា បើទោះបីជាចំណាយលុយអស់ច្រើនយ៉ាងណាក៏ដោយ ក៏រូបលោកសប្បាយចិត្តក្នុងការកែសម្ផស្សធ្វើយ៉ាងណា​ឲ្យមាន ទំរង់មុខដូចអ្នកជំនួញល្បី នឹង មានឥទ្ធិពលផងដែរ ហើយក៏មិនខ្លាចអ្វីនោះឡើយ ៕
jack-ma-1

jack-ma-2

jack-ma-3
ប្រភព៖ Mthai

មតិយោបល់