មានការិះគន់ ពីសំណាក់សិល្បៈករ លោក Carlos Santana ជាតន្ដ្រីករ ហ្គីតាជើងចាស់បែប មនោសញ្ចេតនា នោះ បានបោះពាក្យសម្ដីរិះគន់ តារាស្រី Beyonce ថា នាងសមនឹងទទួលភាពបាត់បង់ពានរង្វាន់នេះ ពីកម្មវីធី Grammy Award 2017 កាលពីថ្ងៃ អាទិត្រ នោះ ។
បទសម្ភាសន៍នៅក្នុងកម្មវិធី Australian Associated Press លោក Carlos Santana ថា ” ជ័យជំនះរបស់នាង Adele ពីលើស្ដេចចម្រៀងស្រី Beyonce ពិតជាមានភាពត្រឹមត្រូវ ព្រោះ តើនាងអាចច្រៀងបាន? (Beyonce ) ” ។ សម្ដីនេះត្រូវបានសារព័ត៌មាន radaronline បានដកស្រង់មក ដែលបង្ហាញពីពាក្យសម្ដីរិះគន់ ទៅកាន់ Beyonce យ៉ាងពេញមួយទំហឹង បើទោះបីជា តារាស្រី Adele បង្ហូរទឹកភ្នែកយ៉ាងណាក្ដី ។
ទន្ទឹមនឹងនោះ លោក Carlos Santana បានបន្ដការរិះគន់បន្ដទៀតថា ” ខ្ញុំគិតថា នាង Adele ឈ្នះព្រោះនាង អាចច្រៀងបាន ” បើទោះបីជាយ៉ាងនេះក្ដី តារាស្រី Beyonce មិនមានប្រតិកម្មណាមួយចំពោះរឿងការរិះគន់នាងឡើយ នាងនៅតែសម្ងំស្ងាត់ស្ងៀម មិនតបត ព្រោះខណៈនេះនាងកំពុងមានផ្ទៃពោះ ដែលមានកូនភ្លោះ ៕
មតិយោបល់