ខេត្តមណ្ឌលគីរីសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ជាពិសេសទឹកជ្រោះដ៏ស្រស់ត្រកាលជាច្រើន។ ក្រៅពីនេះនៅមានរមណីយដ្ឋាន ឆ្នេរទន្លេ ចំការស្រល់ ដែនជំរកសត្វព្រៃ និងភូមិជនជាតិភាគតិចជាដើម។ នៅខេត្តមណ្ឌលគីរីវិញការផ្តល់នូវសេវាកម្មលើ ការស្នាក់នៅ ការហូបចុក ទោះបីជាមិនមាន ភាពសំបូរបែបដូចនៅក្រុងភ្នំពេញក៏ដោយ ក៏នៅទីនោះមានការរៀបចំ និងផ្តល់នូវភាពងាយស្រួលដល់អ្នកទេសចរ ដែលទៅលេងនៅទីនោះដែរ ព្រោះការផ្តល់អោយនូវសេវាកម្មម្អូបអាហារមានសារះ សំខាន់ខ្លាំងណាស់សំរាប់ ទេសចរដែលទៅកំសាន្តនៅទីរមណីយដ្ឋានណាមួយក៏ដូចណាមួយដែរ តែងតែមានតំរូវការជាចំបងចំពោះការហូប ចុកជាប្រចាំថៃ្ង។ ចំពោះសេវាកម្មស្នាក់នៅវិញ មានសណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកនែ្លងដែលផ្តល់ភាពងាយស្រួល ដល់ការស្នាក់ របស់ភ្ញៀវទេសចរ ដែលទៅកំសាន្តនៅតាមរមណីយដ្ឋាននានា។
នៅ ក្នុងខេត្តមណ្ឌលគីរីនេះ តាមរបាយការណ៏របស់ក្រសួងទេសចរណ៏បានអោយដឹងថា នៅទូទាំងខេត្តមណ្ឌលគីរីទាំងមូលមានសណ្ឋាគារចំនួន៥ ផ្ទះសំណាក់ចំនួន១២ មានបន្ទប់ចំនួន១៤៨បន្ទប់ និងភោជនីយដ្ឋានមានចំនួន១១កនែ្លង។ សណ្ឋាគារ និង ប្រភេទដទៃទៀតនៃសេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន ហាងកាហេ្វ ភេសជ្ជះ ទីភ្នាក់ងារទេសចរណ៍ ដែលផ្តល់សេវាកម្មព័ត៌មានទេសចរណ៍ សាលប្រជុំ មូលដ្ឋានសម្ភារះសំរាប់ព្យាបាលជំងឺ ថ្នាំពេទ្យ និង សេវាកម្មពេទ្យ ធនាគារ កនែ្លងប្តូរបា្រក់ ហាងលក់ទំនិញ សេវាកម្មឯកជន សេវាកម្មប្រៃសណីយ៍ និងសេវាកម្មជាច្រើនទៀត គឺសុទ្ធសឹងតែជាសេវាកម្មទេសចរណ៍យ៉ាងសំខាន់ដើម្បីទាក់ទាញ និងធ្វើអោយភ្ញៀវទេសចរមានទំនុកចិត្ត ទៅលើការផ្តល់អោយនូវសម្បទាន និងការបំពេញតំរូវការរបសគេអោយបានគ្រប់គ្រាន់។ ហើយអ្វីៗទាំងនេះយើងឃើញមានបំរើជូននៅខេត្តមណ្ឌលគីរី ទោះបីជាវាមិនមានលក្ខណះទំនើបដូចនៅក្រុងភ្នំពេញក៏ដោយ។
ទឹកជ្រោះប៊ូស្រាមានចំងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី តាមបណ្តោយផ្លូវទៅស្រុកពេជ្រចិន្តា។ ទឹកជ្រោះប៊ូស្រាជាតំបន់កំសាន្តល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះចែកចេញជាបីដំណាក់៖
- ដំណាក់ទី១: ហូរធ្លាក់ក្នុងកំពស់ ៨ ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង ១៥ម៉ែត្រ នៅរដូវវស្សា និង កំពស់ពី១០ ទៅ ១៥ម៉ែត្រ នៅរដូវប្រាំង។
- ដំណាក់ទី២: ហូរធ្លាក់ពីកំពស់ ១៥ ទៅ ២០ម៉ែត្រ និង មុខកាត់ទទឹង ២០ម៉ែត្រនៅរដូវវស្សា និង កំពស់ពី១៨ ទៅ ២៥ម៉ែត្រ ដែលមានមុខកាត់១៣ម៉ែត្រ នៅរដូវប្រាំង។ ទឹកធ្លាក់ទី២នេះ មានចំងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។
- ដំណាក់ទី៣: ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និង តំបន់គ្រោះថ្នាក់នៃពពួកសត្វព្រៃ។
តំបន់រមណីដ្ឋាននេះ អាចទៅកំសាន្តនៅរដូវប្រាំង ព្រោះវាបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។
ទឹកជ្រោះសែនមនោរម្យមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៥គីឡូម៉ែត្រពីទីរួមខេត្ត។ នៅសងខាងផ្លូវមានដំណាំឧស្សាហកម្មជាច្រើនដូចជា កៅស៊ូ កាហ្វេ និង ស្វាយចន្ទី ជាដើម។ ទឹកជ្រោះសែនមនោរម្យជាកន្លែងប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាក ឬ ថ្ងៃបុណ្យជាតិ ព្រោះមានទីតាំងនៅជិតទីរួមខេត្ត។ ទឹកជ្រោះនេះមានបីដំណាក់៖
- ដំណាក់ទី១: កំពស់ទឹកធ្លាក់មានល្បឿនយឺត ដោយទឹកមានកំពស់ត្រឹមតែ មួយម៉ែត្រ និង មុខកាត់ ២ម៉ែត្រ។
- ដំណាក់ទី២: ទឹកហូរធ្លាក់មានល្បឿនលឿនខ្លាំងនៅរដូវវស្សាដែលមានកំពស់ពី ៦ ទៅ ៧ម៉ែត្រ និង នៅរដូវប្រាំងទឹកមានកំពស់ពី៧ ទៅ៩ម៉ែត្រ និង មុខកាត់ពី៤ទៅ៥ម៉ែត្រ។ នៅជាប់មាត់ជ្រោះមានកន្លែងធំទូលាយសំរាប់អង្គុយសំរាកកំសាន្តដែល សំបូរទៅដោយគុម្ពឬស្សីព្រេច។
- ដំណាក់ទី៣: ស្ថិតនៅចំងាយ ១គីឡូម៉ែត្រពីដំណាក់ទី២ ដែលទឹកធ្លាក់មានកំពស់ ១,៥ម៉ែត្រប៉ណ្ណោះ។ តំបន់នេះគ្មានអ្នកទៅកំសាន្តលេងទេទឹកជ្រោះរមនាមានចំងាយ១០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ តំបន់នេះមានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ។ ទឹកជ្រោះរមនាមានទីតាំងល្អ ដោយនៅក្បែរទឹកធ្លាក់មានប្រភេទដំណាំឧស្សាហកម្មជាច្រើនដូចជា ដំណាំកៅស៊ូ កាហ្វេ ស្វាយចន្ទី អាវ៉ូកាដូ (ប័រ) និង ប្រេសជាដើម។
ទឹកជ្រោះរមនាមានល្បាក់ទឹកធ្លាក់កំពស់៥ម៉ែត្រ និង មុខកាត់ទទឹង ១០ម៉ែត្រនៅរដូវវស្សា។ រីឯនៅរដូវប្រាំងវិញ ទឹកមានកំពស់ ៦ម៉ែត្រ និង មុខកាត់ទទឹង ៨ម៉ែត្រតែប៉ណ្ណោះ។ ទឹកនេះហូរជាល្បាក់ជំរាល ផ្នែកខាងក្រោមមានអាងស្តុកទឹកយ៉ាងធំ ដែលយើងអាចហែលងូតលេងបាន។ ក្រៅពីមានទឹកធ្លាក់នៅតំបន់នេះមានដើមឈើធំៗ ដែលជាម្លប់យ៉ាងត្រជាក់ដល់ការទៅកំសាន្តនៅទីនោះ។
ទឹកជ្រោះជ្រៃធំ មានទីតាំងស្ថិតនៅក្នុងស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី មានចំងាយ ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត ។ ទឹកជ្រោះជ្រៃធំមានកំពស់ ១៥ម៉ែត្រ មុខកាត់ទទឹង ២ម៉ែត្រ នៅរដូវវស្សាទឹកធ្លាក់បែកផែ្សង និងរដូវវស្សាទឹកមានកំពស់ ១១ម៉ែត្រ និងទទឹងមុខកាត់ ៧ម៉ែត្រ ក្រៅពីទឹកធ្លាក់ តំបន់ទនេ្លមានចំការស្រឡៅព័ន្ធជុំវិញ និងដើមជ្រៃមួយយ៉ាងធំដែលមានបែកមែកសាខា ។ តំបន់នេះមានមន្ទីរទេសចរណ៏ខេត្ត បានសហការជាមួយអាជ្ញាធរដែនដីរៀបជាតំបន់ទេសចរណ៏ សំរាប់ជំនួស ទឹកជ្រោះប៊ូស្រានៅរដូវវស្សា ដែលមិនអាចទៅបាន៕
ប្រភព៖ Wikipedia
មតិយោបល់