កាលពីឆ្នាំ២០១៤ គ្មានអ្នកណាមិនស្គាល់គូស្នេហ៍លោកវិរៈ និងកញ្ញា អេមី នោះទេ ដោយសារតែភាគីខាងប្រុសបានចំណាយដល់រាប់ម៉ឺនដុល្លារផលិតPre-Wedding សុំស្នេហ៍គ្នា នៅកណ្ដាលវិថី Pub Street ក្នុងខេត្តសៀមរាប រហូតធ្វើអោយទិដ្ឋភាពភ្ជាប់ស្នេហ៍របស់ពួកគេ ផ្អើលពេញខេត្តសៀមរាប និងកក្រើកបណ្ដាញហ្វេសប៊ុកកាលពីក្នុងពេលនោះ។ បណ្ដាញសារព័ត៌មានស្ទើរតែទាំងអស់ បានយកទិដ្ឋភាពសុំស្នេហ៍របស់លោកវិរៈ និងម្ចាស់ស្នេហ៍ធ្វើជាប្រធានបទ រហូតជាប់ឈ្មោះជាគូស្នេហ៍ល្បីបំផុតនៅកម្ពុជា កាលពីឆ្នាំ២០១៤។ នៅថ្ងៃ១៨ កុម្ភៈ ក្នុងឆ្នាំ២០១៧នេះ មានការបង្ហោះថាដល់ខួប ៣ឆ្នាំនៃចំណងស្នេហ៍របស់អ្នកទាំងពីរហើយ ដោយគេឃើញលោកវិរៈ បង្ហោះបទចម្រៀង Original Song ពពាក់អារម្មណ៍អ្នកនាងអេមី ដែលពេលនេះបានក្លាយជាភរិយា ឡើងផ្អើលហ្វេសប៊ុកជាថ្មី ដែលធ្វើអោយអ្នកណាៗ ក៍ ចាប់អារម្មណ៍ចំពោះភាពរ៉ូមេទិក របស់អ្នកទាំងពីម្ដងទៀត។
តោះទស្សនាឈុតឆាកសុំស្នេហ៍ដែលជួយអោយពួកគេក្លាយជាគូស្នេហ៍ល្បីបំផុតកាលពីឆ្នាំ២០១៤ និងវីដេអូពញាក់អារម្មណ៍ជាថ្មីរបស់លោកវិរៈ ក្នុងខួប៣ឆ្នាំនេះ។
https://www.youtube.com/watch?v=JNzlQIr8Mgo
https://www.youtube.com/watch?v=reLBDP2qP7w
មតិយោបល់