សៀមរាប៖ លើវេទិការសម្ពោធដាក់បញ្ចាំងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ដែលមានចំណងជើងជាភាសាអង់គ្លេសថា«First They Killed My Father» អ្នកស្រី Angelina Jolie បានពោលនៅមុខមហាជនថា កម្ពុជាបានកែប្រែជីវិតរបស់អ្នកស្រី។
អ្នកស្រី Angelina Jolie ថា«កម្ពុជាជាទឹកដីមួយដ៏ថ្លៃថ្លា ផ្នែកហេតុផលមួយសំខាន់ ដែលយើងផលិតខ្សែភាពយន្តនេះឡើង មិនមែនជាការបង្ហាញនូវប្រវត្តិសាស្រ្តដ៏ ខ្មៅកខ្វក់របស់ប្រទេសកម្ពុជានោះទេ តែផ្ទុយទៅវិញយើងចង់បង្ហាញពីការតស៊ូ ការខិតខំប្រឹងប្រែង ប្រជាពលរដ្ឋកម្ពុជា រួមទាំងការបង្ហាញទេពកោសល្យដ៏អស្ចារ្យ របស់សិល្បៈករ សិល្បៈការិនី និងប្រជាពលរដ្ឋកម្ពុជាផងដែរ» ។
អ្នកស្រីបានលើកឡើងថា «កម្ពុជា ជាប្រទេសមួយ ដែលបានផ្លាស់ប្តូរ ជីវិតលោកស្រី ប្រសិនបើមិនមានកម្ពុជា ទេ ខ្ញុំក៏ប្រហែលមិនក្លាយទៅជាម្តាយដ៏ល្អមួយរូបដែរ» ។ខ្សែភាពយន្តនេះដែរ ជាការថ្លែងអំណរគុណ វិញដល់កម្ពជា បានផ្តល់ជីវិតថ្មី ដល់ខ្ញុំ។ នេះជាសម្តីបន្ថែមចុងក្រោយរបស់អ្នកស្រី Angelina Jolie៕
មតិយោបល់