តាមការសិក្សាដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស បានរកឃើញថា នៅក្នុងចំណោមស្ត្រី ៦នាក់ យ៉ាងហោចណាមានម្នាក់ដែលមានជំងឺមហារីកសុដន់ដំណាក់កាលដំបូង។
ជាធម្មតាជំងឺមហារីកសុដន់ ត្រូវបានគេកត់សម្គាល់តាមរយៈដុំពកដែលកើតឡើងនៅក្នុងសុដន់ ក៏ប៉ុន្តែមិនមែនមានតែមួយសញ្ញានេះទេ គឺនៅមានសញ្ញាមួយចំនួនទៀត ដែលស្ត្រីភាគច្រើនមិនចាប់អារម្មណ៍។
បើយោងតាមគេហទំព័រ healthytipscenter បានចុះផ្សាយឲ្យដឹងថា ប្រសិនបើស្ត្រីទាំងឡាយមិនអើពើនឹងរោគសញ្ញានៃជំងឺមហារីកសុដន់ដំណាក់កាលដំបូងទេ វានឹងវិវត្តកាន់តែធ្ងន់ធ្ងន់ទៅៗ ហើយសូម្បីតែគ្រូពេទ្យក៏ជួយលែងបានដែរ។
១.ដុះប្រជ្រុយថ្មី ឬប្រជ្រុយពីកំណើតមានការប្រែប្រួល
ការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលកើតមានប្រជ្រុយថ្មីៗច្រើនរហូតដល់ ១៣ភាគរយនៃរាងកាយ ឬប្រជ្រុយចាស់ឧស្សាហ៍ប្រែប្រួលពណ៌ គឺបណ្តោលមកពីជំងឺមហារីកសុដន់កំពុងតែវិវត្ត។ ប្រសិនបើមានរោគសញ្ញាបែបនេះកើតមានចំពោះអ្នក គួរតែប្រញាប់ទៅពិនិត្យឲ្យត្រឹមត្រូវ។
២.ស្អកក និងក្អករំខានរហូត
មេរោគមហារីក ក៏អាចវាយប្រហារទៅដល់សួតដែរ ដែលជាហេតុនាំឲ្យកើតមានអាការក្អកជាប់រហូត និងស្អក។ បើតាមស្ថិតិបានបង្ហាញថា អ្នកជំងឺមហារីកប្រហែលជា ៦០ ទៅ ៧០ភាគរយ តែងតែមានបញ្ហាសួត ដែលបណ្តោលឲ្យក្អកស្ងួត និងពិបាកដកដង្ហើម។
៣.ប្លោកនោម និងពោះវៀន ធ្វើចលនាមិនប្រក្រតី
ស្ត្រីដែលកើតជំងឺមហារីកសុដន់ភាគច្រើន តែងតែជួបប្រទះបញ្ហាផ្លាស់ប្តូរអ័រម៉ូន ដែលអាចបណ្តោលឲ្យខ្សោះទឹកនោម និងលេចនោមមិនអាចទប់បាន។ អាការលេចនោម អាចនឹងកើតមាននៅពេលដែលពួកគេ កណ្តាស់ ធ្វើលំហាត់ប្រាណ ក្អក និងសើច។
ម្យ៉ាងវិញទៀត ស្ត្រីទាំងអស់នោះអាចមានបញ្ហានោមញឹក ហើយចំណោយពេលនោមយូរជាងអ្នកធម្មតា។
៤.អស់កម្លាំងដោយគ្មានមូលហេតុ
អ្នកដែលកើតជំងឺមហារីកសុដន់ អាចមានអារម្មណ៍គ្មានកម្លាំងកំហែង បើទោះបីជាមិនបានធ្វើអ្វីសោះ ឬទើបនឹងក្រោកពីគេងក៏ដោយ។ កត្តាមួយនេះអាចបណ្តាយមកពីអតុល្យភាពគីមី នៅក្នុងរាងកាយ ដែលបង្កឡើងដោយសារជំងឺមហារីក។
៥.ចេះតែឈឺខ្នង
ការសិក្សាបានរកឃើញថា ជំងឺមហារីកសុដន់ អាចធ្វើឲ្យអ្នកមានការឈឺចាប់នៅតំបន់ខ្នង។ ជាធម្មតា អ្នកជំងឺមានអារម្មណ៍ថា មានសម្ពាធលើឆ្អឹងខ្នង និងឆ្អឹងជំនី ដែលអាចរីករាលដាលទៅខ្នងផ្នែកខាងលើ។
ចំណុចទាំងប៉ុន្មាននៅខាងលើនេះ អាចសន្និដ្ឋានបានថា ជាសញ្ញានៃជំងឺមហារីកសុដន់ដំណាក់កាលដំបូង។ ដូច្នេះ ប្រសិនបើអ្នកសង្ស័យចំពោះរោគសញ្ញាមិនស្រួលណាមួយ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាប់៕
មតិយោបល់