ហែលឆ្លងការសម្ដែងមិនច្រើននោះទេ ប៉ុន្តែលោកព្រហ្ម ប្រសិទ្ធី ដែលអ្នកណាក៏ស្គាល់ថាជាចៅរបស់លោកឈុំ អាឈុន តារាសម្ដែងជើងចាស់ និងជាម្ចាស់អាជីវកម្មលក់ឆៅគួយបានក្លាយជាតួឯកតែម្ដងក្នុងរឿង«នាវាជីវិត»ជាលើកដំបូងមិនគួរអោយជឿ ក្រោមការផលិតរបស់ គាំ ចន្ធី ផលិតករល្បីឈ្មោះ។ យ៉ាងណាមិញ លោកថាហេតុផលដែលលោកទទួលបានតំណែងក្នុងការសម្ដែងឈានឡើងជាប់រហូត មិនមែនដោយសារចំហាយរបស់លោកឈុំ អាឈុន តែម្យ៉ាងទេ ដោយសារតែពេលលោកឈុំ អាឈុន ទទួលមរណភាពគឺលោកមិនទាន់ស្គាល់អ្វីទៅជាសិល្បៈ ហើយរាល់លើកដែលលោកទទួលបានតួរងគ្រប់រឿង និងតួឯកជាលើកទី១នេះ ក៏មិនបានប្រកាសថាលោកជាប់សាច់ឈាមលោកឈុំ អាឈុន។
លោកថាការប្រឡូកសិល្បៈនាពេលកន្លងមក គឺជាចំហាយដែលលោកចូលប្រលងក្នុងកម្មវិធីប្រលងចម្រៀងរបស់ទូរទស្សន៍PNN កាលពីមុនច្រើនជាងគេ ដោយសារតែក្នុងពេលនោះលោកបានបង្ហាញខ្លួនក្នុងនាមជាបេក្ខជនចម្រៀងលេចធ្លោ ហើយបានស្គាល់ផលិតករជាច្រើននាំទៅដល់ការផ្ដល់ឱកាសអោយសម្ដែងភាពយន្ត។ លោកថាត្រឹមតែរយៈពេលខ្លីតែអាចសម្ដែងបានជាង១០រឿង ដោយការសម្ដែងបើកឆាកដំបូងក៏សម្ដែងជាតួរងឯក ដោយមិនមែនចាប់ផ្ដើមជាតួរាយរង។ លោកថាខ្លួនប្រឹងប្រែងយ៉ាងលំបាកទើបបានសម្ដែងក្នុងរឿងធំៗដូចជារឿង«ពស់កេងកង»របស់PNN រឿង«វិរៈសេនីយ៍កំពូលស្នេហ៍» រឿង«មេឃុំក្រមុំ»របស់ប៉ុស្ដិ៍លេខ៥ រឿង«រាជបុរីComeback» និងរឿង«នាវាជីវិត»ដែលបានតំណែងតួឯកជាលើកដំបូង។ លោកថាជោគជ័យនៅក្នុងវិថីសិល្បៈគឺជាដំណើរលឿនស្លេវ ប៉ុន្តែបានបដិសេធថាមិនមែនដោយសារតែខាងផលិតករដឹងថាលោកជាចៅរបស់លោកឈុំ អាឈុន ហើយចេះតែយល់យោគអោយសម្ដែងនោះទេ។ លោកថាខ្លួនបានសម្ដែងដោយប្រើសមត្ថភាព ដោយសារតែលោកទើបតែបានទម្លាយរឿងជាប់សាច់ឈាមជាមួយលោកឈុំ អាឈុន ក្នុងប៉ុន្មានថ្ងៃចុងក្រោយ តែបានទទួលស្គាល់ថាក្រោយពីមានអ្នកដឹងពី សមាសភាពនេះ គឺផលិតករ និងតួសម្ដែងកាន់ផ្ដល់តម្លៃជាងមុន។ លោកថាខ្លួនបានបោះបង់អាជីពពេទ្យដោយសុខចិត្តឈប់រៀនបានត្រឹមកណ្ដាលទី ព្រោះតែបានចូលប្រលងចម្រៀងនៅPNN ហើយក៏មានផលិតករផ្ដល់ឱកាសអោយសម្ដែង។ លោកថែមទាំងត្រូវឪពុកម្ដាយលែងរវីរវល់មួយរយៈ រហូតធ្លាក់ខ្លួនទៅរត់តុគុយទាវ និងសុំគេច្រៀងយកលុយដូរបាយ ព្រោះតែចង់បន្តរស់នៅភ្នំពេញដើម្បីប្រឡូកការសម្ដែងនោះផង។ លោកថាតស៊ូលំបាកណាស់ទម្រាំទទួលបានតួឯក ប៉ុន្តែលោកបានបដិសេធថាមិនប្រកាន់ជំហររឿងក្រោយទាល់តែបានតួឯកទៀតទើបលេងនោះទេ។
ខាងក្រោមនេះជាបទសម្ភាសន៍របស់លោកព្រហ្ម ប្រសិទ្ធី ចៅប្រុសរបស់លោកឈុំ អាឈុន ដែលបានទទួលតំណែងតួឯកជាលើកដំបូងក្នុងរឿង«នាវាជីវិត»ភាពយន្តភាគរបស់ទូរទស្សន៍អប្សរា បន្ទាប់ពីទទួលបានតួរងច្រើនរឿងក្នុងរយៈពេលមួយខ្លី៖
https://www.youtube.com/watch?v=UuT2wdHyljc&feature=youtu.be
មតិយោបល់