ព័ត៌មានសិល្បៈ និងកម្សាន្ត

ទម្លាយរូបភាពជាច្រើនសន្លឹក ក្រុមចោរ​ធ្វើសកម្មភាពប្លន់ Kardashian

រូបភាពដ៏គួរ​ឲ្យភ័យខ្លាច​ទាំងនេះ គឺជារូបភាពដែលចោរប្លន់ បានធ្វើសកម្មភាព ចូលបន្ទប់អតីតតារាសិច នាង Kardashian នៅក្រុងប៉ារីស កាលពីឆ្នាំមុន​។​
កាសែត TFI French បានចុះផ្សាយជាសាធារណៈពីកន្លែងកើតហេតុ នូវរូបភាពចោរប្លន់ ដែលបានចូលទៅកាន់​បន្ទប់ សណ្ឋាគារ ដែល​នាង Kardashian ស្នាក់នៅ កាលពីខែតុលា ឆ្នាំទៅ។​

នៅទីនោះ Kardashian ត្រូវបានចោរ​ភ្ជង់ប្លន់ ធ្វើការគំរាមកំហែងដោយប្រើកាំភ្លើង និង យកស្កុត​បិតមាត់នាង​ ចែមទៀតផង ខណៈដែលក្រុមចោរប្លន់​ ខ្លះបានប្រមូលគ្រឿង​អលង្ការ តម្លៃរាប់លានដុល្លារ​អាម៉េរិក។​ចាប់តាំងពីពេលនោះមក Kardashian មានការភ័យខ្លាច ដោយខ្លាចក្រុមចោរប្លន់ រំលោភ និងសម្លាប់ ។​

រូបភាពជាច្រើនទៀត បានបង្ហាញថា ក្រុមជនសង្ស័យ បានប្រមូលផ្តុំគ្នា ដើម្បីជជែក មុននឹង​ចូលធ្វើសកម្មភាព ប្លន់​។​ ក្រុមចោរប្លន់បានគេចចេញពីទីក្រុងប៉ារីស បន្ទាប់ពីប្លន់បានប៉ុន្មានថ្ងៃ ដោយរត់ទៅទីក្រុង Antwerp ប្រទេស ប៊ែលហ្សិក ដើម្បីលក់គ្រឿង​ អលង្ការ​ទាំងនោះ។​
បន្ទាប់ពីអំពើប្លន់ដ៏គួរឲ្យខ្លាចនេះ Kardashian បានលាក់ខ្លួន ជាច្រើនខែ តែថ្មីៗនេះ ទទួលបានដំណឹងថាប្តីរបស់នាង លោក Kanye West បានព្យាយាមបញ្ចុះបញ្ចូល ឲ្យនាង​ទៅប៉ារីស​ជាថ្មី ដើម្បីចូលរួមក្នុងកម្មវិធី Paris Fashion Week ដែលបញ្ចប់នៅថ្ងៃទី២ ខែឧសភា ៕​

មតិយោបល់