ក្រោយប្រកាសក្តែងៗ លាឈប់ពីហង្សមាស នោះ អ្នកនាងយក់ ឋិតរដ្ឋា បានជជីកកកាយនូវប្រវត្តខ្លួនខ្លះៗ បង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងឪពុករបស់នាង លាយឡំជាមួយអារម្មណ៍យ៉ាងក្តុកក្តួល ។
យក់ ឋិតរដ្ឋា បានសរសេរថា នាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលបានគាំទ្រនឹងបាន comment ព្រមទាំង message មកកាន់ខ្ញុំជាច្រើន ហើយ ខ្ញុំសូមជំរាបដល់ បងប្អូនទាំងអស់អោយបានជ្រាបដែរថា ខ្ញុំនឹងមិនបោះបង់ចោលឡើយ នូវ វិថីសិល្បះ មួយនេះដរាបណាបងប្អូននៅតែបន្តគាំទ្រនឹងផ្តល់កំលាំងចិត្តសំរាប់ សិល្បះការនីម្នាក់នេះ បន្តទៀត !។
យក់ ឋិតរដ្ឋា បានបន្តថា ព្រោះថាខ្ញុំម្នាក់នេះមិនត្រឹមតែមានដុងពីកំណើតទេថែមទាំងមានឈាមជ័រជាអ្នកសិល្បះផងដែរ ព្រោះលោកប៉ាខ្ញុំគាត់គឺជាតន្រ្តីករ មួយរូបដែលមានក្រុមភ្លេងជាមួយនឹង លោកពូ ណូយ វណ្ណណេត ផងដែរ លោកប៉ាជាតន្រ្តីករផ្នែក ព្យាណូ បាស់ នឹង សូឡូ ផងដែរ ! ចឹង នាងខ្ញុំពិតជាមិនបោះបង់ទេ ។
អតីតតារាចម្រៀងក្រុម EV រូបនេះបានបន្តទៀតថា ដើម្បីបំពេញបំណងប្រាថ្នារបស់ លោកប៉ានឹងបន្តវេនជាអ្នកសិល្បះពីលោក ប៉ា ផងដែរ ព្រោះប៉ាបានចាកចេញពីកូនដោយគ្មានថ្ងៃនឹងត្រលប់វិញអស់រយះពេលជាច្រើនឆ្នាំណាស់ មកហើយ ! បទចំរៀងដែលលោកបានស្តាប់ កូនច្រៀងដំបូងបង្អស់ គឺបទ (ចិត្តដាច់) RSK production ។
លោកប៉ាទទឹងរង់ចាំថ្ងៃណាទៅទើបចេញជាVCDនឹងបានមើលការសំដែងរបស់កូនព្រោះប៉ាជាអ្នកជូនកូនទៅដោយផ្ទាល់ ទីបញ្ចប់លោកប៉ាមិនទាន់ទាំងបានស្តាប់ផង ប៉ាបានទៅចោលកូនបាត់ទៅហើយ ចឹងកូនម្នាក់នេះនឹងសន្យាថាខំប្រឹងក្រោកដើរបន្តទៀត ហ៊ឹម ! នឹកលោកប៉ាខ្លាំងណាស់ លោកប៉ា ( យក់ ថិតសារិ )ទេពកោសល្យ នឹងជំនាញរបស់លោក នឹងស្ថិតក្នុងចិត្តនឹងអារម្មណ៌របស់ កូនរហូត តទៅ ! ។ នេះគឺជាការរ៉ាយរ៉ាប់បន្ថែមយ៉ាងក្តុកក្តួល របស់ យក់ ឋិត រដ្ឋា ៕
ទស្សនាបទ អរគុណ៖
មតិយោបល់