ព័ត៌មានសិល្បៈ និងកម្សាន្ត

ជនរងគ្រោះ ប្រកែកមិនព្រមប្ដឹង Justin Bieber

តារាចម្រៀង Justin Bieber បានវាយប្រតប់គ្នាជាមួយបុរសមាឌយក្ស សម្បុរខ្មៅ Kyle Massey បន្ទាប់ពីកម្មវិធី Grammy Awards 2017 បានបញ្ចប់ទៅ កាលពីសប្ដាហ៍កន្លងទៅ ដោយតាមរយៈសារព័ត៌មាន radaronline បានចេញផ្សាយនៅថ្ងៃទី ១៧ ខែ កុម្ភៈ នោះ ។ រហូតមកដល់ពេលនេះ ជុំវិញបញ្ហាផ្លូវច្បាប់រវាង តារាចម្រៀង Justin Bieber ជាមួយជនរងគ្រោះ គឺថា ជនរងគ្រោះសម្រេច មិនព្រមព្យាបាល នឹង មិនព្រមប្ដឹង តារាចម្រៀង Justin Bieber ឡើយ ។

មន្រ្ដីពាក់ព័ន្ធជុំវិញករណីរឿងអ្នកទាំងពីរខាងលើ បានពោលប្រាប់សារព័ត៌មាន radaronline ថា ” សេចក្ដីសម្រេចយល់ព្រមរបស់ជនរងគ្រោះ ដែលមានឈ្មោះ Kyle Massey បដិសេធមិនព្រមព្យាបាលរបួស នឹង មិនព្រមប្ដឹង តារាសម្រៀង Justin Bieber ឡើយ ” ។ មន្ដ្រីប៉ូលិសបានបន្ដឲ្យដឹងទៀតថា ” ហើយយ៉ាងណាមិញ សាក្សីដែលបានឃើញនៅក្នុង ហេតុការណ៍នាថ្ងៃ ជាអ្នកក្រឡុកស្រា គាត់បានចាកចេញពីទីកើតហេតុ មុនពេលមន្រ្ដីប៉ូលិសបានមកដល់ ” ។

បើទោះជាយ៉ាងនេះក្ដី អ្នកគ្រប់គ្រងតារាចម្រៀង Justin Bieber បានបញ្ជាក់ប្រាប់សារព័ត៌មានដដែលថា ” ខ្ញុំពិតជាមិនដឹងជាក់ច្បាស់ មិនប្រាកដពីបញ្ហានេះ ក៏ប៉ុន្ដែ ខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហានេះដោយ ខ្លួនខ្ញុំផ្ទាល់ ” ។

គួរបញ្ជាក់ផងដែលថា តារាចម្រៀង Justin Bieber មួយរយៈកាលនេះសម្បូររឿង ដែលបង្កជម្លោះជាមួយអ្នកគាំទ្ររបស់លោក ដោយឡែកបញ្ហាចុងក្រោយនេះ ហាក់បីដូចជាសម្រួលគ្នាបានរហ័សជាងមុន តែប៉ុណ្ណោះ ៕

មតិយោបល់