ព័ត៌មានសិល្បៈ និងកម្សាន្ត

RoSe Band ចេញបទស្នាដៃកូនខ្មែរដ៏ពិរោះ បម្រើ​ទីផ្សារសិល្បៈ

បើទោះបីជា​ក្រុម RoSe Band ជាក្រុមថ្មីថ្មោង ទើបតែ​លេចចេញក្នុងវិថីសិល្ប:មែនពិត ប៉ុន្តែ​ទស្សន:វិស័យ របស់ក្រុមនេះ គឺប្រកាន់គោលជំហរផលិតបទចម្រៀងស្នាដៃកូនខ្មែរ ដោយគ្រាន់តែ​បញ្ចេញ​បទខ្លួនភ្លាម ទទួលបានការគាំទ្រភ្លែតតែម្តង​។

បន្ទាប់ពីបញ្ចេញនូវ Trailerបទចម្រៀងក្រោមចំណងជើងថា «កំហុសអ្នកណា​» លើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី​១៩ កុម្ភ: ឆ្នាំ​២០១៧ ក៏បានទទួលបានការគាំទ្រ ដោយមានអ្នកចែករំលែក​ ជាច្រើន​ធ្វើការកោតសរសើរថា ពិរោះ និងឡូយ​។​

លោក ម៉េង ហុង ដែលជាសមាជិកក្រុម RoSe Band បានប្រាប់ Post Komsan ក៏ដូចជា Post News Media ឲ្យដឹងថា ក្រុមរបស់ខ្លួនបានត្រៀមបទចម្រៀងចំនួន ៥បទ ដោយពេលនេះ ទើបតែបានបញ្ចេញមួយបទសិនតែប៉ុណ្ណោះ នោះគឺបទ «កំហុសអ្នកណា» ។

លោក ម៉េង ហុង បានបន្តថា ក្រុមរបស់លោក​បានត្រៀមខ្លួនហ្វឹកហាត់ និងបង្កើតរយ:ពេល ៥ឆ្នាំទៅហើយ តែមិនបានបង្ហាញខ្លួនជាផ្លូវការលើវិថីសិល្ប:ទេ ទើបតែពេលនេះ​ក្រុមលោក​ ក៏បានសម្រេចគ្នា បង្កើតបទថ្មីស្នាដៃកូនខ្មែរ ជាផ្លូវការ បើទោះបីជា​មិនមានផលិតកម្មជ្រកក្តី ។​

សមាជិកក្រុម​ដែលជា​អ្នកលេងដៃហ្គីតា ខាងលើ បានបន្តថា ទស្សន:វិស័យរបស់ក្រុម​ RoSe Band គឺ​ចូលរួមបង្កើតបទថ្មី ស្នាដៃកូនខ្មែរ និងលើកស្ទួយវិស័យសិល្ប: លុបបំបាត​ការ​កូពី បទពីបរទេស ។​ និយាយពីដើមទុនផលិតវិញ លោក ហុង ថា​យើងមិនបានចំណាយអ្វី​ជា​ដុំកំភួននោះទេ ព្រោះថា​ យើងមានឧបករណ៍ខ្លួនឯង ថត​ខ្លួនឯង ចឹងហើយ លោកសង្ឈឹមថា បទ​ចម្រៀងមួយនេះ នឹងទទួលបានការគាំទ្រពី​ ប្រិយមិត្ត​ដែលតាមដានវិស័យសិល្ប: ជាក់ជាមិនខាន​៕​
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=GkSXiEOQBXI&feature=youtu.be

មតិយោបល់