បើសិនជាប្រិយមិត្តជ្រុលដៃកែប្រែ Settings ផ្តេសផ្តាសនៅលើទូរស័ព្ទ iPhone ឬ iPad បណ្តាលឲ្យការប្រើប្រាស់មានភាពរញ៉េរញ៉ៃ លោកអ្នកច្បាស់ជាចង់ឲ្យកំណែប្រែទាំងអស់នោះវិលមកសភាពដើមរបស់វាវិញ តែមិនដឹងធ្វើយ៉ាងម៉េច ហើយក៏មិនចង់ដំឡើងប្រព័ន្ធ iOS សារជាថ្មីវិញនោះទេ ប្រិយមិត្តច្បាស់ជាត្រូវសាកវិធីនេះហើយ។
Reset All Settings ជាមុខងារពិសេសមួយដែលសម្រឹតសម្រាំងឡើងដោយក្រុមហ៊ុន Apple ទុកសម្រាប់ឲ្យអ្នកប្រើប្រាស់ ត្រលប់ការកែប្រែ Settings ទាំងអស់ឲ្យវិលមកកាន់ភាពដើមរបស់វាវិញ។
វិធីអនុវត្តន៍៖
១ – បើកកម្មវិធី Settings នៅលើផ្ទាំងកម្មវិធី iPhone ឬ iPad
២ – ចុចលើពាក្យ General
៣ – ចុចលើពាក្យ Reset (វាចំណាំស្ថិតនៅផ្នែកខាងក្រោមបង្អស់)
៤ – ចុចលើពាក្យ Reset All Settings ភ្លាមនោះលោកអ្នកនឹងតម្រូវឲ្យវាយបញ្ចូលលេខកូដសម្ងាត់ទូរស័ព្ទដៃ ដើម្បីបន្តដំណើរការ
សូមរង់ចាំបន្តិច iPhone ឬ iPad នឹងធ្វើការបិទ រួចបើកចេញមកវិញខ្លួនឯងដោយស្វ័យប្រវត្តិ។
ចំណាំ៖ ដំណើរការនេះ នឹងធ្វើការលុបចោលលេខកូដសម្ងាត់ចាក់សោ iPhone ឬ iPad រីឯកម្មវិធី និងទិនន្ន័យផ្សេងៗ គឺមិនមានការបាត់បង់អ្វីទាំងអស់។
មតិយោបល់