ខុសពីរឿងមុនៗ ដែលគេមានតែTrailer មួយៗ ភាពយន្ដភាគរឿង”ទឹកភ្នែកកក”របស់ផលិតកម្មសាស្ត្រា បានប្រកាសថាខ្លួននឹងTrailer ទាល់តែគ្រប់៦ដោយឡែកពីគ្នា ទើបសម្រេចដាក់ផ្សាយនៅទូរទស្សន៍បាយ័ន។ ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីTrailer បើកឆាកត្រូវបានបង្ហោះមុននេះ ហើយធ្វើអោយអ្នកតាមដានផ្ដោតការកោតសរសើរ។
អ្នកប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្ត្រា បានអះអាងថា បើទោះជាTrailer ផ្លូវការត្រូវបានចេញបង្ហោះ ក្នុងប៉ុន្មានម៉ោងមុនម៉ោងនេះ ក៍ភាពយន្ដភាគរឿង”ទឹកភ្នែកកក” នៅមិនទាន់បានកំណត់ពីកាលបរិច្ឆេទដាក់ផ្សាយនោះឡើយ។ អ្នកនាងថា នេះគ្រាន់តែជាឈុតផ្សាយខ្លីមួយ ដើម្បីស្ទាបស្ទង់អ្នកគាំទ្រប៉ុណ្ណោះ ដើម្បីដឹងថាខ្សែរឿង”ទឹកភ្នែកកក” ទទួលប្រតិកម្មគាំទ្រកម្រិតណា។ អ្នកនាងសម្រេចផលិតTrailer អោយគ្រប់៦ទម្រង់ផ្សេងគ្នា ហើយTrailer ទាំងនោះត្រូវបានបង្ហោះឡើងជាសាធារណៈ ទើបការចាក់ផ្សាយនៅទូរទស្សន៍បាយ័ន នឹងអាចកំណត់ឡើង។ ហេតុផលនៃការរង់ចាំរហូតទាល់តែមាន Trailer គ្រប់៦ផ្សេងគ្នា ទើបដាក់បញ្ចាំងនោះ គឺដោយសារតែអ្នកនាងមិនចង់បញ្ចាំងរឿងបណ្ដើរថតបណ្ដើរ នាំអោយខ្វះគុណភាព។ អ្នកនាងថារឿងនេះរហូតទាល់តែផលិតជិតចប់ ទើបសម្រេចដាក់បញ្ចាំង ដោយតាមគម្រោងនឹងផ្សាយនៅទូរទស្សន៍បាយ័នរហូតដល់អំឡុងពាក់កណ្ដាល ឬចុងខែ៤ខាងមុខ។ អ្នកនាងថាTrailer នឹងចេញគ្រប់៦ ទើបអ្នកគាំទ្របានដឹងពីកាលបរិច្ឆេទបញ្ចាំងរឿង។
តោះទស្សនា Trailer ទី១ដែលទើបចេញក្ដៅៗ៖
មតិយោបល់