ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ”រាំអញ្ចេក” ផ្ទុះការរិះគន់ ពេលឡើងកូដ

ខណៈដែលបទ”រាំអញ្ចេក!” របស់ឱក សុគន្ធកញ្ញា និង លោក ព្រាបសុវត្ថិ បានក្លាយជាបទចង្វាក់ពេញនិយម ការរិះគន់ធំមួយក៍ត្រូវគេឃើញ។ អ្នកចេះដឹងជាច្រើនបានអះអាងថា ពាក្យអញ្ចេក! អញ្ចេក! ដែលបានប្រើប្រាស់ក្នុងបទចម្រៀងនោះ មិនជាពាក្យដែលត្រូវតាមវចនានុក្រមខ្មែរនោះទេ និងថាការសរសេរពាក្យ”អញ្ចេក” ក្នុងបទចម្រៀងនោះ គឺជាការប្រាស់ចាក ពាក្យខ្មែរ ដែលមិនខុសពីការរំលេចពាក្យ និងអក្សរមិនត្រឹមត្រូវ ដែលធ្វើអោយមានការភាន់ច្រឡំ។

លោក សុខ ជំនោ អ្នកនិពន្ធល្បីឈ្មោះ បានរិះគន់ថា ពាក្យ”អញ្ចេក” ដែលប្រើក្នុងបទចម្រៀងរបស់សុគន្ធកញ្ញា និង លោកព្រាប សុវត្តិ គឺជាពាក្យមិនត្រឹមត្រូវ។ លោកថាពាក្យខ្មែរ មិនមានពាក្យ”អញ្ចេក” នោះទេ ដោយពាក្យត្រឹមត្រូវគឺ ត្រូវសរសេរថា”អ៊ីចេះ” ហើយក៍មិនត្រូវតែៗស្ករៗ ព្រោះតែការប្រើពាក្យ និងប្រើអក្សរដែលធ្វើអោយមានការភាន់ច្រឡំនោះទេ។ លោកបានពន្យល់អោយអ្នកនិពន្ធប្រើប្រាស់ពាក្យពេចន៍អោយបានត្រឹមត្រូវ ដោយលោកបានអះអាងថាបទចម្រៀង គឺជាការផ្សព្វផ្សាយដ៍សំខាន់ ដែលងាយនឹងជះឥទ្ធិពលដល់សាធារណជន។

មន្ត្រីហង្សមាស មិនទាន់អាចសុំការពន្យល់ពីការប្រើពាក្យ”អញ្ចេកៗ” ដែលមិនមែនជាពាក្យត្រឹមត្រូវរបស់ខ្មែរក្នុងបទចម្រៀងនោះបានទេ ប៉ុន្តែមន្ត្រីម្នាក់បានអះអាងថា ការប្រើពាក្យនោះ គឺចង់សំដៅលើភាសានិយាយ។ យ៉ាងណាមិញ លោក ថៃ នរសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៍ បានអះអាងថា ការយកពាក្យនិយាយដូចជា”ញុំ” មិនត្រឹមត្រូវ មកធ្វើជាបទចម្រៀង គឺជារឿងមិនគួរកើត ជាពិសេសចំពោះ ការប្រើពាក្យដែលផ្ទុយពីភាសាដើមរបស់ខ្មែរ ដែលមានចែងក្នុងវចនានុក្រម។ នៅមិនទាន់ដឹងថា ក្រោយការរិះគន់ តើមន្ត្រីហង្សមាសនឹងធ្វើការកែសម្រួល ឬបន្តប្រើពាក្យនេះ នៅក្នុងបទហ្នឹងទៀតទេនៅពេលបន្ទាប់។

https://www.youtube.com/watch?v=Mh69ecMjiok

https://www.youtube.com/watch?v=T-SmWR0IIAc&t=11s

មតិយោបល់