ព័ត៌មានជាតិ

First News៖ ខណៈនេះមានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើន ក្បែរផ្សារស្រែអំបិល

កោះកុង: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងយ៉ាងសន្ធោសន្ធៅ នៅក្បែរផ្សារស្រែអំបិល ស្ថិតក្នុងខេត្តកោះកុង ។

ខណ:នេះ អគ្គិភ័យខាងលើ កំពុងបន្តរាលដាលឆេះដល់ផ្ទះផ្សេងទៀតអស់ជាច្រើនខ្នងផងដែរ ហើយកងកម្លាំងមានសមត្ថកិច្ច កំពុងតែចេញអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង ប៉ុន្តែមានការកកស្ទះត្រង់ចំណុចកើតហេតុ ដោយសារតែមានប្រជាពលរដ្ឋចោមរោមមើល ដែលសង្ស័យថា អាចនឹងរាលដាលឆេះដល់ផ្សារផងដែរ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់