ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាហ្វីលីពីន កាត់អាម៉េរិក គ្រងតំណែងតួឯក Super Hero

អ្នកប្រហែលមិនដែលធ្លាប់បានឃើញនាង ឬស្គាល់ពីនាងឡើង ក៏ប៉ុន្ដែមានអ្នកខ្លះទៀតអាចប្រហែលធ្លាប់ឃើញនាងតាមរយៈរឿងភាគទូរទស្សន៍ នាងមានឈ្មោះថា Sharon Leal ជាកូនកាត់ ហ្វីលីពីន និង អាម៉េរិក ហើយថ្មីៗនេះនាងបានគ្រងដំណែងជា Super Hero នៅក្នុងខ្សែភាពយន្ដខ្នាតធំថ្មីមួយរបស់ ហូលីវូត ដែលនាងត្រូវបានសម្ដែងជាតួអង្គ Miss Martian ជាកំពូលវិរៈនារីរដូវកាលទី ២ ដែលជាភាគបន្ដរបស់រឿង Teen Titans កាលពីឆ្នាំ ២០០៦ ។

ទំព័ររបស់វិរៈនារី Miss Martian ត្រូវបានក្រុមអ្នកដឹកនាំរឿង បង្កើតឡើងបន្ដពីរឿង Teen Titans កាលពីឆ្នាំ ២០០៦ ដែលរឿងនេះធ្លាប់មានវត្តមាន Super Girl បានលេចមុខមកយ៉ាងខ្លីក្នុងប្លង់ទី ៣៧ ។ ហើយតួអង្គ Miss Martian គឺជានារី Martian ឈុតស ហើយបានក្លែងខ្លួនទៅជា នារី Martian ឈុតប៉ៃតងវិញ ព្រោះនារីឈុតស បានធ្លាក់ខ្លួនក្នុងអំពីឃោឃៅ មិនបានជួយសង្គ្រោះពិភពលោកឡើយ ជាពិសេសសកលលោករបស់ DC ។

តារាស្រីវ័យ ៤៤ ឆ្នាំរូបនេះ បានពោលរៀបរាប់អំពីអារម្មណ៍របស់ខ្លួនកាលដែលរស់នៅ ប្រទេសហ្វីលីពីន ឲ្យដឹងថា ” មួយផ្នែកនៃការចង់ចាំដ៏ច្រើនបំផុត នៃការរស់នៅក្នុងប្រទេស ហ្វីលីពីន ពួកគេបាននាំគ្នាលេងទឹកនៅក្នុងបំពង់លូ ។ ខ្ញុំចាំបាន ម្ដាយរបស់ខ្ញុំបាននាំខ្ញុំមកបើកផ្សារ ជាកន្លែងដែលខ្ញុំបានញ៉ាំ ស្វាយ និង ដូង ស្រស់ៗជាច្រើន ហើយខ្ញុំញៀនញ៉ាំ អំពិល និងអ្វីៗទាំងអស់ជាច្រើនទៀតដែលនៅទីនោះ ………..ហាហា ! ” ៕

មតិយោបល់