ភ្នំពេញ: ពេលម៉ោងនេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ ស្ថិតនៅក្នុងទីក្រុងបាងកកនៅឡើយទេ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាតាំងពីរសៀលថ្ងៃទី១០ ឧសភា។ នេះបើយោងតាមការបញ្ជាក់ របស់លោកប្រាប់អ្នកគាំទ្ររបស់លោក នៅលើបណ្ដាញហ្វេសប៊ុក។
នៅមិនទាន់ដឹងថា តើលោកទៅកាន់ប្រទេសថៃលើកនេះ ដើម្បីអ្វី និងមានរយៈពេលប៉ុន្មានថ្ងៃទើបត្រលប់មកវិញនៅឡើយទេ ដោយសារតែការទាក់ការបញ្ជាក់នៅមិនទាន់ធ្វើបាន។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថាលោកឧស្សាហ៍ ទៅកាន់ទីក្រុងបាងកកស្ទើរតែជាទម្លាប់ទៅហើយ ដើម្បីទៅកុម្ម៉ង់ទំនិញមួយចំនួនយកមកប្រើប្រាស់ក្នុងហាង ឆន សុវណ្ណរាជ កាត់ដេររបស់ខ្លួន និងដើម្បីទៅទិញសំលៀកបំពាក់ម៉ូដប្លែកយកមកកែច្នៃដើម្បីឡើងឆាក ដែលប៉ុន្មានជើងចុងក្រោយនេះគឺគេដឹងថាលោកបានទៅក្នុងបំណងទៅពិនិត្យសុខភាព។ ដំណើរទៅកាន់ទីក្រុងបាងកកលើកនេះ គេឃើញលោកជិះយន្តទៅជាមួយនារីក្មេង៣-៤រូប ប៉ុន្តែមិនទាន់ដឹងថាអ្នកគាំទ្រ ដែលបានជួបគ្នានៅលើយន្តហោះ ឬជាអ្នកជូនដំណើរលោកនោះឡើយ។
មានការប៉ាន់ស្មានថាលោកឆន សុវណ្ណរាជ ទៅកាន់ប្រទេសថៃលើកនេះ ដើម្បីទៅតាមដានសុខភាពផង និងទៅទិញគ្រឿងតុបតែងខ្លួនផង ដើម្បីត្រៀមឡើងឆាកក្នុងកម្មវិធី The Voice Cambodia ដែលនឹងបន្តផ្ទាល់នៅសប្ដាហ៍នេះ។ អ៊ីចឹងហើយទើបគេចាប់អារម្មណ៍ថា លោកទំនងមិនស្នាក់នៅនៅក្នុងប្រទេសលើសពី៣ថ្ងៃឡើយ៕
មតិយោបល់