ព្រះសីហនុៈ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចជុំប្រចាំខែនិងផ្សព្វផ្សាយផែនការការពារពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នាពេលខាងមុខ ព្រមទាំងពង្រឹងការអនុវត្តន៍ច្បាប់ផ្លូវគោកផងដែរ។
មានមតិផ្តាំផ្ញើរក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានរំលឹកដាស់តឿន ឲ្យកងកម្លាំងនគរបាលទាំងអស់ យកចិត្តទុកដាក់គោរពវិន័យរបស់កងកម្លាំងនគរបាលជាតិ ទាំងការស្លៀកពាក់ឯកសណ្ឋាន ការគោរពពេលម៉ោងរដ្ឋបាល ការរៀបចំអត្តចរិត និងសីលធម៌ក្នុងពេលបំពេញភារកិច្ចប្រចាំថ្ងៃ ជាពិសេស ការចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប់ជាប្រចាំ ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ៕
មតិយោបល់